Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តកំពត ប្រកាសផ្អាកការងារបណ្តោះអាសន្ន នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែចែង និងអធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី

កំពត ៖​ឯកឧត្តមឧត្តមសេនីយ៍ទោ. ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ប្រកាសថា ពាក់ពន្ធ័មេប៉ុស្តិ៍ស្រែចែង និងអធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងរង់ចាំទទួលភារៈកិច្ចថ្មី ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិនិងពីក្រសួងមហាផ្ទៃ ។

ឯកឧត្តមឧត្តមសេនីយ៍ទោ. ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងថា “អ្នកធ្វើខុសត្រូវទទួលកំហុសនូវអ្វីដែលខ្លួនបានធ្វើ ក្នុងនាមជាអ្នកអនុវត្តច្បាប់ និងការពារប្រជាពលរដ្ឋ ។ យើងខ្ញុំមិនគាំទ្រនិងការពារជាដាច់ខាត ចំពោះមន្ត្រីទាំងឡាយណា ដែលអនុវត្តខុសពីវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ។ តាមរយៈការចុះធ្វើអធិការកិច្ចប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារពិតជាបានរកឃើញថា លោកមេប៉ុស្តិ៍និងលោកអធិការរងទទួលគ្រឿងញៀនពិតជាបានធ្វើខុសនិងវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិពិតប្រាកដមែន ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពត សំរេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន ចាប់ពីថ្ងៃនេះតទៅ “។

ស្នងការដា្ឋននគរបាលខេត្តកំពត នៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ការ ស្តីពីការផ្អាកភារកិច្ចបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ
ប្រការ១៖ ត្រូវបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប ដូចមានឈ្មោះខាងក្រោមៈ ១- លោកវរសេនីយ៍ត្រី សម សីហា អត្តលេខ ៧៩៣០៩ ឋានៈ អធិការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។
២- លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ ៤១៨៣២ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។
មូលហេតុ៖ អនុវត្តតួនាទី ភារកិច្ច ផ្ទុយពីវិន័យលេខ ០០៦បបជ របស់កងកម្លាំងណគរបាលជាតិ។
ប្រការ២៖ លោកវរសេនីយ៍ត្រី សម សីហា និងលោកវរសេនីយ៍ត្រី គង់ កប ត្រូវមកបង្ហាញមុខជាប្រចាំ នូវរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពត។
ប្រការ៣៖ លោក.លោកស្រីស្នងការរង ផែនការងារ និងលោកស្នងការរង ទទួលការិយាល័យ លោកនាយការិយាល័យ បុគ្គលិក លោកអធិការនគរបាលស្រុកជុំគិរី និងអស់លោកដូចមានឈ្មោះក្នុងប្រការ១ ត្រូវសហការអនុវត្ត តាមលិខិតបង្គាប់ការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្រការ៤៖ លិខិតបង្គាប់ការនេះ មានអនុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×