ដើមទទឹមមានអាយុកាល ៦០០ឆ្នាំ មកហើយ ហើយតត្រូវបានគេផ្តល់គោរម្យងារថា ជា “ស្តេចទទឹម” នៅ Sapa (តំបន់ទេសចរណ៍ត្រជាក់ក្រោមសូន្យដឺក្រេ) ខេត្តឡាវកាយ ត្រូវបានសេដ្ឋីបរទេសហ៊ានឲ្យថ្លៃ ៥០ម៉ឺនដុល្លារ តែម្ចាស់របស់វានៅតែពុំព្រម… លក់ ។
ម្ចាស់នៃដើមទទឹមនេះ គឺលោក ឡេមីញ ប្រាប់ថា វាគឺជាដើមឈើដែលលោកស្រឡាញ់ជាទីបំផុត ក្នុងចំណោមដើមរុក្ខជាតិជាច្រើនរបស់ខ្លួន ហើយពុំទាន់មានបំណងឲ្យវាឃ្លាតឆ្ងាយទោះបីគេហ៊ានឲ្យតម្លៃយ៉ាងថ្លៃក៏ដោយចុះ ។
ដើមទទឹមដែលគេឲ្យងារថា “ស្តេច”
លោកមីញ បានរំលឹកពីប្រវត្តិនៃដើមទទឹមនេះថា វាត្រូវបានជនជាតិម៉ុង (H’Mông) រកឃើញនៅតំបន់ភ្នំភាគពាយ័ព្យ។ ពេលរកឃើញនោះវាមាន១ជ្រុំ ប្រហែលជាង ១០ដើម ។ ប៉ុន្តែភាគច្រើនមានគល់តូចៗ ទំហំ ១០-១៥ Cm ប៉ុណ្ណោះ តែក្នុងនោះ មានទទឹមមួយ មានទំហំគល់យ៉ាងធំ ។
ដើមទទឹមមានកម្ពស់ ២,៥ ម៉ែត្រ ជុំគល់ 3m ។
ដើមទទឹមនេះមានកម្ពស់ ២,៥ ម៉ែត្រ ជុំគល់ទំហំ 3m វិជ្ជមាននៅគល់គឺ 80Cm (៨តឹក) ។ ដើមវាមានស្លាកស្នាមរមូរណាត់ចូលគ្នាប្រហែលជាការប្រឹងប្រែងទប់ទល់នឹងព្យុះភ្លៀងបង្កឡើង ។
រាកនាំយកវាចុះមក ពុំងាយស្រួលឡើយ ព្រោះតែជញ្ជាំងភ្នំខ្ពស់ៗ ។ នៅឆ្នាំ ២០១០ លោកមីញ ចាប់ផ្តើមកាត់មែកចោល ហើយបញ្ចូល “សេរ៉ូម” ឲ្យវាជាប្រចាំ ក្នុងអំឡុងពេល ២ឆ្នាំ ។ លោកប្រើម្ជុលវែង ចោះរន្ធបុកចូលប្រៀបដូចជាបញ្ចូលសេរ៉ូមឲ្យមនុស្ស ។
សារធាតុបំប៉នរុក្ខជាតិនេះ ១ប្លោកតម្លៃ ២០០.០០០ដុង (ប្រមាណជិត ១០ដុល្លារ) ។ រហូតទល់ឆ្នាំ ២០១២ ទើបរុក្ខជាតិនេះ ចាប់ផ្តើមសះស្បើយចេញឫស (ក្រោយពេលកាត់ឫសកែវចោល ទើបដឹកចុះមកពីភ្នំ) ។
វិជ្ជមាត្រនៅគល់គឺ ៨០សង់ទីម៉ែត្រ ។
ដើម្បីដឹកជញ្ជូនដើមទទឹមនេះ ចុះមកលោកត្រូវជួលអ្នកជំនាញ ១០នាក់ ហើយចំណាយពេលអស់រាប់សិបថ្ងៃឯណោះ ។
ឆ្លងកាត់ព្យុះភ្លៀងរាប់សតវត្សរ៍ កន្លែងខ្លះត្រូវបាក់ពុក… ។
មកទល់ពេលនេះលោកបាននាំវាកាន់ទីតាំងថ្មីបាន ៦ឆ្នាំហើយ ហើយដាក់វនៅកណ្តាល “ហ្វូង” រុក្ខជាតិលំអររបស់លោក ។ ដើមទទឹមនេះ រីកលូតលាស់ល្អ ហើយផ្តល់ផ្លែរៀងរាល់ឆ្នាំ ។ ផ្លែរបស់វាពេលធំឡើងក្រហម គ្រាប់ក៏ក្រហម ហើយផ្អែមឈ្ងុយឆ្ងាញ់ណាស់ ។
ដើមទទឹមនេះ លូតលាស់ល្អផ្តល់ផ្លែរៀងរាល់ឆ្នាំ ។
ដោយសារតែវាត្រូវប្រឈមមុខជាមួយអាកាសធាតុ ខ្យល់ខ្លាំងនៅលើកំពូលភ្នំ ក្នុងរយៈពេលដល់ទៅ ៦០០ឆ្នាំ ទើបដើមរបស់វាពត់រមូលចូលគ្នា ហើយធំបែបនេះ -អ្នកជំនាញខាងរុក្ខជាតិ បានលើកឡើង ។
លោកមីញពោលថា ព្រោះដើមរបស់វាធំ ទើបឈ្មោះ “ស្តេចទទឹម” គឺត្រូវបានផ្តល់ដោយអ្នកទេសចរណ៍មកមើលកម្សាន្តវា ។
លោកទម្លាយប្រាប់ថា សេដ្ឋីនៅសៀងហៃ ប្រទេសចិន ស្រឡាញ់វាខ្លាំងណាស់ ហើយគាត់សុំទិញក្នុងតម្លៃ ៥សែនដុល្លារ ឬអាចថែមទៀត តែខ្ញុំបានបដិសេធ ។ ខ្ញុំចង់ទុកវាដើម្បីកម្សាន្ត ពុំចង់ឲ្យវាឃ្លាតឆ្ងាយទេ ! ៕ ចន្ទ្រា