ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែតអនុញ្ញាតឱ្យ លោកស្រី Maud BAILLY, នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ Group ACCOR ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ទីក្រុងប៉ារីស

ទីក្រុងប៉ារីស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Maud BAILLY, នាយកប្រតិបត្តិ Sofitel, MGallery និង Emblems តំណាងឱ្យ Group ACCOR ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទីក្រុងប៉ារីស សាធាណរដ្ឋបារាំង ព្រឹកថ្ងៃចន្ទ ទី១៥ មករា ២០២៤។

Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួន ជាង៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា មាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម