ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អ ខណៈអ្នកកាសែតត្រូវមានភាពជាម្ចាស់ការលើសន្តិសុខព័ត៌មាន

រាជធានីភ្នំពេញ ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមលើកកម្ពស់គុណភាពព័ត៌មានដោយបានថ្លែងគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មានខុសពីព័ត៌មានសន្តិសុខ (ព័ត៌មានសន្តិសុខ គឺនិយាយពីព័ត៌មានពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម អំពើហិង្សាផ្សេងៗ…) ប៉ុន្តែសន្តិសុខព័ត៌មាន គឺសំដៅទៅលើគុណភាពព័ត៌មានពិត ព័ត៌មានពីប្រភពច្បាស់ការណ៦អាចទទួលយកបាន មិនមែនជាព័ត៌មានក្លែងក្លាយបំពុលសង្គម។

ការលើកឡើងពីការពង្រឹងគុណភាពព័ត៌មាន ឬសន្តិសុខព័ត៌មាន របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បែបនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង,  ដោយឯកឧត្តម នេត្រ ភក្ត្រា បានផ្ដោតថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អ ដើម្បីកុំឱ្យប្រជាពលរដ្ឋពុលនឹងព័ត៌មានក្លែងក្លាយដែលធ្វើឱ្យមានការយល់ច្រឡំ។ 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សន្តិសុខព័ត៌មាន ជាផ្នែកមួយជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។ ក្រសួងព័ត៌មាន បានផ្តោតសំខាន់ ៣ចំណុច គឺ ÷ ទី- ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋមានភាពប្រាកដនិយម ព័ត៌មានអាចយកជាការណ៍បាន, ទី២- ព័ត៌មានដែលមានគុណភាព (គឺគុណភាពអ្នកកាសែត ត្រូវមានកម្រិតយល់ដឹងអំពីអ្វីដែលខ្លួនសរសេរ រឿងអត្ថាធិប្បាយ, អ្នកកាសែតត្រូវចេះប្រមូលទិន្នន័យ មូលបត្រនៃអង្គហេតុ) និងទី៣- សុវត្ថិភាពសារព័ត៌មាន គឺសំដៅលើព័ត៌មានដែលបានបង្កើតឡើង ហើយផ្សព្វផ្សាយចេញទៅ គឺជាព័ត៌មាន មានប្រភពច្បាស់លាស់ មានភាពត្រឹមត្រូវ ពិតប្រាកដ មិនក្លែងក្លាយបំពុលសង្គម។ 

ក្នុងនាមជាក្រសួងរបស់រាជរដ្ឋាភិបាល បញ្ហាព័ត៌មាន ជារឿងសំខាន់សម្រាប់ប្រទេសជាតិ ដូច្នេះ យើងមិនអាចដើរក្រោយគេនោះទេ គឺយើងត្រូវតែពង្រឹងទៅមុខធ្វើយ៉ាងណាឱ្យដើរមុនគេ។ នៅក្នុងបរិបទឌីជីថល ព័ត៌មានពិត និងព័ត៌មានមិនពិត នៅលាយឡំជាមួយគ្នា, ចំណុចនេះយើងត្រូវធ្វើយ៉ាងណា ផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ ព័ត៌មានពិត គឺជាសន្តិសុខសម្រាប់សង្គម និងប្រជាពលរដ្ឋ និងជាប្រយោជន៍រួមទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម