ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យ និងពិភាក្សាលើនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ ឯកសារនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាច្រើនរូបរបស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញនៃសេចក្តីព្រាងនិយាមនីតិប្រតិបត្តិជូនអង្គប្រជុំ។ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់ជាធាតុចូលជាច្រើន ដើម្បីធ្វើយ៉ាងណារៀបចំនិយាមនេះឱ្យសម្រេចបានក្នុងពេលឆាប់ៗ ឆ្ពោះ​ទៅការពិភាក្សាជាបន្តជាមួយក្រុមការងារអន្តរក្រសួងដែលជាភាគីពាក់ព័ន្ធ ជាពិសេសក្រសួង ស្ថាប័ន ដែលមានតម្រូវការជ្រើសមន្ត្រីរាជការ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការតាក់តែង និងបានលើកឡើងថា ក្រសួងមុខងារសាធារណៈ មានបទពិសោធន៍គ្រប់គ្រាន់រួចជាស្រេចមកហើយ ក្នុងការរៀបចំនិយាមនេះ ដោយឡែកពេលនេះ ក្រសួងបានយកបទពិសោធន៍ដែលបានធ្វើនាពេលកន្លងមក ដាក់បញ្ចូលទៅជា ឯកសារនិយាមនិតិវិធីប្រតិបត្តិ ដើម្បីឱ្យមានស្តង់ដាររួមនៅក្នុងការអនុវត្តការងារស្របតាមគោលដៅកែទម្រង់រដ្ឋបាលសាធារណៈ នៃយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕ រ​ក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម