ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអគ្គស្នងការនគរបាលជាតិ ពិនិត្យ រឹតបន្តឹងឡើងវិញ លើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអគ្គស្នងការនគរបាលជាតិ ពិនិត្យ រឹតបន្តឹងឡើងវិញ លើការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ។

សម្តេចធិបតី ក៏បានណែនាំដល់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យបញ្ឈប់សកម្មភាពគាស់ស្រាបៀផឹកលើវេទិកា បន្តទៀតនោះទេ។ សម្ដេចធិបតីក៏ឲ្យក្រសួងព័ត៌មានតាមដានពិនិត្យមើលពីបញ្ហានេះផងដែរ ជាពិសេសបណ្ដាញផ្សព្វផ្សាយ ដូចជាទូរទស្សន៍ និងក្រុមហ៊ុនផលិតផលស្រាបៀរទាំងអស់នោះផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសាសន៍ថា «ខ្ញុំសូមឲ្យឯកឧត្តម ស ថេត ពិនិត្យមើលពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ព្រោះសោកនាដកម្មណាស់។ អត់មានអ្នកណាចង់ទេ សូម្បីតែបើកក៏មិនចង់ ប៉ុន្ដែអាហ្នឹង (គ្រឿងស្រវឹង) នៅក្នុងខ្លួន អ៊ីចឹងត្រូវធ្វើមិចទប់កុំឲ្យចូលខ្លួន ហើយទៅបើកបរអត់ប្រយ័ត្នប្រយែង ពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីឲ្យការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព មហាជន សាម៉ីខ្លួនបុគ្គលម្នាក់ៗ ត្រូវតែចូលរួមទាំងអស់គ្នា ព្រោះទាំងអ្នកបើកបរ អ្នករងគ្រោះមិនមានអ្នកណាម្នាក់ចង់ជួបហេតុការណ៍ទាំងអស់នោះឡើយ។ ការបាត់បង់សមាជិកគ្រួសារដោយសារតែគ្រោះថ្នាក់ចរាចរណ៍ គឺជាសោកនាដកម្មដែលក្រុមគ្រួសារនីមួយៗមិនចង់ជួបនោះទេ។
គ្រោះថ្នាក់ធំនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ គឺគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង ពោលគ្រោះថ្នាក់សង្គមួយនេះស្លាប់ច្រើនជាងក្នុងសម័យសង្គ្រាម ស្លាប់ច្រើនជាងដោយសារគ្រាប់បែក គ្រាប់មីន ដូច្នេះការងារនេះមិនអាចធ្វេសប្រហែស ឬមើលរំលងបាននោះទេ ពោលត្រូវពង្រឹងនូវវិធានការត្រួតពិនិត្យលើអ្នកបើកបរ ដែលស្ថិតក្រោមសារធាតុស្រវឹង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ការពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គ្រឿងញៀនជាដើម៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម