Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានក្រុមហ៊ុន Mizuda Group ជួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និយាយពីការប្រមូលសំរាម និងសម្អាតទីក្រុង

រាជធានីភ្នំពេញ ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming ) ប្រធានក្រុមហ៊ុន Mizuda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព លើកិច្ចការងារបរិស្ថាន ប្រមូលសំរាម និងសម្អាតទីក្រុង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Mizuda Group បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់ សេវា បោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹង ស្តីពីការ គ្រប់ គ្រងសំរាម ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ, ខណ្ឌ៧មករា, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌកំបូល និងខណ្ឌដង្កោ ហើយបាន ចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Mizuda Group មិនត្រឹមតែបានចូលរួមចំណែកក្នុងការសម្អាតបរិស្ថានទីក្រុងប៉ុណ្ណោះទេ ថែមទាំងបានជួយបង្កើតការងារដល់ប្រជាជន កម្ពុជា ចំនួន ៧១០កន្លែងទៀតផង។

ស្ដីពីបញ្ហាសំរាមវិញ សាធារណជនគួរជ្រាបថា កំណើនសំរាមនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជានៅពេលនេះកំពុងតែមានការកើនឡើងរាប់ពាន់តោនក្នុងមួយថ្ងៃសម្រាប់រាជធានីភ្នំពេញ ដោយសារតែកំណើនប្រជាពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅ និងទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញ ហើយការកែច្នៃសំរាមនៅមានកម្រិតទាបនៅឡើយ ដែលនេះ គឺជាបញ្ហាចម្បងមួយនៅក្នុងបណ្តាបញ្ហាប្រឈមនានា លើការងារគ្រប់គ្រងបរិស្ថាន។

សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ប្រជាពលរដ្ឋបានប្រើប្រាស់សម្ភារៈ វត្ថុផ្សេងៗ បង្កទៅជាសំរាម គិតជាមធ្យមប្រមាណ ៣០០០តោនក្នុងមួយថ្ងៃ ប៉ុន្តែមានតែសំរាមជាង ២០%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ។ គេប៉ាន់ប្រមាណថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់ អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិក ប្រមាណ ៥៧តោនក្នុងមួយថ្ងៃ។ បើសរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៥៦លានថង់ ក្នុងមួយថ្ងៃ គឺស្មើនឹង ២៧៩តោនក្នុងមួយថ្ងៃ៕ ពិសិដ្ឋ CEN

×