Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេចចេញករណីប៉ុនប៉ងប្លន់មួយឈុតទៀតរបស់ក្រុម ល្លៀមគ័ង និងបក្ខពួក ៣នាក់ ត្រូវបានតុលាការប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស…

រាជធានីភ្នំពេញ ÷ ហាក់ភេ្លចខ្លួនមួយរយ:ទាក់ទងនឹងសកម្មភាពរបស់ក្រុម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង ឥឡូវនេះបាន លេចចេញរឿងមួយទៀត គឺលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង និងបក្ខពួក ៣នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញប៉ុនប៉ងប្លន់មួយករណីទៀត បម្រុងប្រព្រឹត្តទៅលើអ្នករកស៉ីជំនួញអចលនទ្រព្យម្នាក់ នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីពួកគេចូលប្លន់ក្នុងផ្ទះ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី , ហើយមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការប្រកាសសាលក្រម លើសំណុំរឿងប៉ុនប៉ងប្លន់ថ្មីនេះ ដាក់ពន្ធនាគារក្នុងម្នាក់ៗពី ៤ឆ្នាំ ទៅ ៦ឆ្នាំ។

ការប៉ុនប៉ងប្លន់របស់ក្រុម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង និងបក្ខពួក ៣នាក់ទៀតនេះ ត្រូវបានតុលាការប្រើពាក្យចោទប្រកាន់ជម្រូវការថា «ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» , ហើហសវនាការជម្រះក្ដីនាថ្ងៃនោះ មានការចូលរួមពីលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ និងលោកចៅក្រម កេត សុជាតិ ជាចៅក្រមប្រឹក្សា និងមានវត្តមាន លោក សាន សុភ: ជាតំណាងអយ្យការ។ នៅចំពោះមុខជនត្រូវចោទទាំង ៤នាក់ តុលាការបានប្រកាសសម្រេចដូចតទៅ ៖

  • ទី១. ឈ្មោះ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ហៅ វីល្លៀមគ័ង ភេទប្រុស អាយុ៤៤ឆ្នាំ ដាក់ពន្ធនាគារ ៦ឆ្នាំ,
  • ទី២. គេច ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ ៤ឆ្នាំ,
  • ទី៣. អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៥ឆ្នាំ, និង
  • ទី៤. ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ។ ពីបទ «ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

សូមបញ្ជាក់ថា ការប្រកាសសាលក្រមនៅពេលនេះ គឺជាសំណុំរឿងទី២ ក្រោយពីប្រកាសសាលក្រមក្នុងសំណុំរឿងប្លន់ប្រដាប់អាវុធ ក្នុងផ្ទះអ្នកលក់ឡេអនឡាញ គឺលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី កាលពីពេលកន្លងទៅ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×