Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ

ភ្នំពេញ​ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃអង្គារ ទី៣០ មករា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

សម្តេចមហាបវរធិបតី បានថ្លែងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាននិងកំពុងប្រឹងប្រែងអនុវត្តន៍ការងារដោយបុរេសកម្ម ប្រតិកម្ម និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មសំដៅចូលរួមសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×