Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។

សម្រេច ៖ ត្រូវបានបង្កើត «ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោល- នយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានសមាសភាព ដូចខាងក្រោម: ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រធាន។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានភារកិច្ច ដូចខាងក្រោម៖ ដឹកនាំ, សម្របសម្រួល និង អនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ” ដែលមានសិទ្ធិពិនិត្យ, សម្រេច និង ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច
រៀបចំឯកសារចាំបាច់នានា និង នីតិវិធីអនុវត្តការងាររបស់ក្រុមការងារ និង ធ្វើកិច្ចសហការល្អ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់ និង ត្រឹមត្រូវ, និង ផ្តល់សេវាបដិសណ្ឋារកិច្ច និង កិច្ចសហការល្អដល់វិនិយោគិន និង ធុរជន, ទាំងក្នុងប្រទេស និង ក្រៅប្រទេស

ដាក់ចេញកម្មវិធីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ព្រមទាំងអ្នកពាក់ព័ន្ធ ដោយ ផ្តោតលើការបំពេញភារកិច្ច, ការសម្របសម្រួល, ការផ្តល់សេវាដល់វិនិយោគិន និង ធុរជន, ការរៀបចំគម្រោង និង ការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ ដើម្បីផ្តល់សេវា និង អនុវត្តការងារ ប្រកបដោយគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាព

ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័តរាល់គម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច សម្រាប់ទទួល បាននូវការលើកទឹកចិត្ត និង ការអនុគ្រោះនានាពីរាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមវិសាលភាពនៃ កម្មវិធីពិសេស

ពិនិត្យ និង ស្នើសុំដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា តាមរយៈគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

រៀបចំ និង អនុវត្តផែនការសកម្មភាព និង ក្របខណ្ឌតាមដានត្រួតពិនិត្យ និង វាយតម្លៃការអនុវត្ត កម្មវិធីពិសេស

ធ្វើការតាមដាន និង វាយតម្លៃការអនុវត្តកម្មវិធីពិសេសនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម, ដាក់ចេញ វិធានការកែតម្រូវ, វាស់វែងពីការខិតខំប្រឹងប្រែង និង វាយតម្លៃប្រសិទ្ធភាព និង លទ្ធផលនៃ ការអនុវត្តកម្មវិធីពិសេសនេះ

រៀបចំរបាយការណ៍ ៣ ខែម្តង ជូនរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធ្វើរបាយការណ៍វាយតម្លៃការអនុវត្តកម្មវិធីពិសេសនេះជូនរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អនុវត្តនូវកិច្ចការ ឬ បំពេញភារកិច្ចដទៃទៀត តាមការសម្រេចរបស់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឬ តាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានធនធានហិរញ្ញវត្ថុក្រោមការគ្រប់គ្រង របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានសិទ្ធិប្រើប្រាស់ត្រាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់បំពេញភារកិច្ច ទាំងតាមទម្រង់ច្បាប់ដើម និង តាមប្រព័ន្ធអេឡិកត្រូនិក ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានសិទ្ធិអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ផ្សេងទៀត ដែលទទួលបានប្រតិភូកម្ម ឬ មានសិទ្ធិសម្រេច ក្នុងនាមប្រធានក្រសួងស្ថាប័ន តាមការចាំបាច់ ដើម្បីចូលរួមអនុវត្តកម្មវិធីពិសេស ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានសិទ្ធិអញ្ជើញស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និង ជំនាញការ ដើម្បីផ្តល់ព័ត៌មាន និង យោបល់នានា សម្រាប់គោលបំណងសិក្សា ស្រាវជ្រាវ និង រៀបចំគម្រោង ដែលស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស ។

ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលខុសត្រូវរួមក្នុងការដឹកនាំក្រុមការងារ និង ដឹកនាំកិច្ចប្រជុំ ។ ប្រធានអាចចាត់តាំងអនុប្រធាន ឬ សមាជិកក្រុមការងារ ដឹកនាំការងារជំនួសក្នុង ករណីចាំបាច់ ឬ ប្រធានអវត្តមាន ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានលេខាធិការដ្ឋានមួយជាសេនាធិការ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×