ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងភ្លាមៗ ខណៈពេលជិះម៉ូតូលឿនវ៉ាជែងរថយន្តកុងតឺន័រ ឆ្លងគន្លងផ្លូវជ្រុលទៅបុកពីមុខរថយន្តស្តារិចពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤ លើផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ គ្រីចាន់ណេត ភេទប្រុស អាយុ២៤ឆ្នាំមុខរបរអ្នកលក់បារី រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេក តាកែវ 2B-7273 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៥នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងថៃហ្គ័រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1X-6035 ជិះដោយបុរសរងគ្រោះម្នាក់ឯង ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បានឡើងវ៉ាជែង
និងរថយន្តកុងតឺន័រឆ្លងគន្លងផ្លូវជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ពេលនោះដែរសមត្ថកិច្ចក៏បានចុះមកដល់ឃាត់ម្ចាស់រថយន្តបាននៅនិងកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធដោយ ៖ សា មេត







