Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធុរជនជប៉ុន បង្ហាញពីការពេញចិត្តវិនិយោគបន្ថែមនៅកម្ពុជា លើវិស័យ វាយនភណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងកសិកម្ម

ភ្នំពេញ ៖ លោក យ៉ូស៊ីហ៊ីសា ស៊ូហ្ស៊ូគី (Yoshihisa Suzuki) ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានថ្លែងងជម្រាបជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយបង្ហាញទឹកចិត្តថា  សកម្មភាព វិនិយោគជប៉ុនដែលមានស្រាប់នៅកម្ពុជា លើវិស័យ វាយនភណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងលើវិស័យកសិកម្ម ដែលផ្តោតសំខាន់លើដំណាំល្ង កំពុងពិនិត្យមើលដើម្បីពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។

ក្នុងជំនួសពិភាក្សាជាមួយ សម្ដេចអធិបតី ហ៊ុន ម៉ាណែត ដែលធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោក យ៉ូស៊ីហ៊ីសា ស៊ូហ្ស៊ូគី (Yoshihisa Suzuki) បានថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺស្វែងយល់បន្ងែមពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា  ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ 

ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន បានសម្ដែងទឹកចិត្តរីករាយចំពោះមុខ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកថ្លែងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន គឺជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភណ្ឌ គ្រឿងម៉ាស៊ីន និងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ, ចំណែកឯការពិនិត្យឱកាសវិនិយោគបន្ថែមនៅកម្ពុជានាពេលនេះគឺជាការចូលរួមជំរុញកំណើតសេដ្ឋកិច្ច សង្គម និងអភិវឌ្ឍន៍កម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះ លោក យ៉ូស៊ីហ៊ីសា ស៊ូហ្ស៊ូគី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក, ហើយពេលនេះ មានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀតនោះ គឺពិតជាល្អក្នុងពេលដែលកម្ពុជាត្រូវបានបង្កើតច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×