ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងសារលើបណ្តាញសង្គមថា ៖ «គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនឬមកលើខ្ញុំ តើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?។
សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងការចុះផ្សាយក៏មានការនិយាយដោយសឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។

បើតាមការបញ្ជាក់ប្រធានគណប្រជាជនកម្ពុជា , យើងសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៏ដោយប្រមាថមើលងាយគណបក្សតទៅទៀតទេ យើងត្រូវរកយុត្តិធម៍សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ)»។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេគសេចក្តីថ្លងការណ៍ថា
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុន ឆ័យ បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការបស់តុលាការកំពូលសម្រេចផ្ដន្ទាទោស និងបង្គាប់ឱ្យខ្លួនសងសំណងជំងឺចិត្តជូន គណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេតនាទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើ គណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តមកនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា « លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់ លោកជាង១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច » ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថា ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ខាងលើ គឺជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័ន តុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជា ដើមបណ្តឹងរដ្ឋប្បវេណី ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា ការទាមទារសំណងជំងឺចិត្តនៃការខូចខាត ចំនួន ៤.០០០.០០០.០០០ (បួនពាន់លាន) រៀល គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡ្ហៈករណ៍ ច្បាស់លាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជន បានបង្ហាញជូនតុលាការ ពិនិត្យ និងវាយតម្លៃពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តី សម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូន គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ។
មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់ជូនថា នៅពេលដែលសេចក្ដីសម្រេចរបស់តុលាការ បានចូលជាស្ថាពរ ហើយទណ្ឌិតនៅតែមិនអនុវត្តកាតព្វកិច្ចសងសំណងជូន គណបក្សប្រជាជនកម្ពុជា ដែល ជាដើមបណ្តឹងរដ្ឋប្បវេណីដោយស្ម័គ្រចិត្តទេនោះ ដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិទាមទារសំណងតាមរយៈវិធានការ អនុវត្តដោយបង្ខំ ដោយរឹបអូសនិងលក់ឡៃឡុងអចលនវត្ថុរបស់ទណ្ឌិត ដែលត្រូវបានតុលាការសម្រេចរក្សាការពារ រួចហើយ ។ ក្នុងករណីនៅតែពុំមានលទ្ធភាពសងសំណងជូនដើមបណ្តឹងរដ្ឋប្បវេណី គ្រប់ចំនួនតាមសេចក្ដីសម្រេច របស់តុលាការ នោះដើមបណ្តឹងរដ្ឋប្បវេណីមានសិទ្ធិស្នើសុំតុលាការចាត់វិធានការបង្ខំដល់រូបកាយទៅតាមច្បាប់ ៕រក្សាសិទ្ធដោយ៖ សុទ្ធលី



