Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីយោធាម្នាក់ស្លាប់ ក្រោយពេលជិះម៉ូតូលឿនរេចង្កូតឡើងខឿន បុកចូលផ្ទះពលរដ្ឋ

ភ្នំពេញ ៖ អាណិតណាស់ បុរសជាមន្រ្តីយោធាម្នាក់ ជិះម៉ូតូម៉ាកណៃហតមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បានរ៉េចង្កូតឡើងខឿនចិញ្ចើមផ្លូវទៅបុកទន្លុះចូលផ្ទះពលរដ្ឋ បណ្ដាលឱ្យបោកក្បាលនិងបង្គោលស្លាកសញ្ញាស្លាប់ភ្លាមៗ។

ហេតុការខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងថ្ងៃទី ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែកុម្ភៈឆ្នាំ ២០២៤ លើផ្លូវ ២០១១ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ ឈួន សេរីសួរស្តី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញម៉ូតូម៉ាកណៃហតពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1BD-7747 ជិះដោយបុរសរងគ្រោះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាបុរសរងគ្រោះមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងស្តាំដៃឡើងបុកខឿនចិញ្ចើមផ្លូវរួចបន្តល្បឿនទៅបុកទម្លុះចូលរបងផ្ទះពលរដ្ឋ បណ្ដាលឲ្យបោកក្បាលនឹងបង្គោលស្លាកសញ្ញាបាក់កស្លាប់ភ្លាមៗ ពេលនោះដែរពលរដ្ឋជិតខាងក៏បាននាំគ្នារត់ទៅជួយ តែអកុសល់បានស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុផងដែរ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ហើយវាស់វែង ធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុក ចំណែកសពសមត្ថកិច្ចធ្វើលិខិតមួយ ដើម្បីប្រគល់សពឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សាមេត

×