Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបម៉ាកJeep បើកឡើងស្ពានកោះនរា យ៉ាងលឿនរេចង្កូតទៅបុករបាំងថ្មទ្រូងស្ពាន ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក JEEP មួយគ្រឿងឡើងស្ពានកោះនរាយ៉ាងលឿន មិនប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មទ្រូងស្ពានក្រឡាប់ផ្ងារជើង រងការខូចខាតរថយន្តយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២៤ ចំណុចគល់ស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខប្រចាំការនៅគោលដៅជាប់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយឃើញរថយន្តស៊េរីទំនើបម៉ាក JEEPពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខកម្ពុជា P.NAK.25 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងបរិវេណកោះពេជ្រ រួចបើកឡើងតាមស្ពានកោះនរាក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកឡើងមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មទ្រូងស្ពាន ពេញទំហឹងធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ពេលនោះដែរពលរដ្ឋជិតខាងនិងសន្តិសុខប្រចាំការនៅទីនោះ បាននាំគ្នារត់ទៅជួយគាស់យកតែកុងចេញ ពីក្នុងរថយន្តបានចេញមកក្រៅដោយសុវត្ថិភាព មិនមានរងរបួសនោះទេ ហើយត្រូវសមត្ថកិច្ចឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត៕ រក្សាសិទ្ធដោយ ៖ សា មេត

×