Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius បើកលឿនជ្រុលទៅបុកកង់បីផ្លូវបំបែកជាបួន ក្រឡាប់ បណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកToyota prius មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូកង់បី បើកឆ្លងផ្លូវពេញទំហឹងក្រឡាប់កង់បីផ្ងារជើង និងបណ្តាលឲ្យស្រ្តីម្នាក់និងបុរសជាម្ចាស់កង់បី រងរបួសធ្ងន់ដឹកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី ៥ខែកុម្ភៈឆ្នាំ ២០២៤ លើផ្លូវ៣៨៨កែងនឹងផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើកម៉ូតូកង់បីមួយគ្រឿង ពណ៌លឿងពាក់ផ្លាកលេខ ភ្នំពេញ 1HD-2142 បានដឹកស្រ្តីម្នាក់ទៀត ជាភ្ញៀវនៅពីក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២០៥ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្របពេលមានរថយន្តម៉ាកtoyotaprius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AS-1242 បើកដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ៣៨៨ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលដែលបើកមកដល់ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុកកង់បីពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកកង់បីនិងស្រ្តីជាភ្ញៀវបានធ្លាក់ចេញពីក្នុងកង់បី រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះមិនទាន់ភ្លាមៗ ចំណែកឯបុរសជាអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីសងខាងមិនអាចសម្រួលគ្នាបាន សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូកង់បី ទៅរក្សាទុករង់ចាំឲ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សាមេត

×