Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចអធិបតី បញ្ជាក់ថា ការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលចំណាយខ្ទង់១០០លានដុល្លារក្នុងមួយឆ្នាំ លើកម្មវិធីគាំពារសង្គម

រាជធានីភ្នំពេញ ÷ បើនិយាយពីការងារសង្គមកិច្ចវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសមួយមានសេដ្ឋកិច្ចល្អប្រសើរប្រកបដោយចីរភាព គឺបង្កើតវប្បធម៌ឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯងប្រកបដោយភាពធូរធារ, ប៉ុន្តែប្រទេសខ្លះ ក៏អាចមានប្រជាពលរដ្ឋជួបអសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯងផងដែរ ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍ ក្នុងនោះការឧបត្ថម្ភទុន និងគោលនយោបាយគាំពារសង្គម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី នៃពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ដោយផ្ដោតលើការងារសង្គមកិច្ច ដែលរងវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិអតិផរណាកន្លងមកនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំរំអុកអ្វីនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ ដោយមានគោលនយោបាយ និងកម្មវិធីជាច្រើន ដូចជា ÷

អភិវឌ្ឍន៍វិស័យអប់រំ , វិស័យសុខាភិបាល សុខុមាលភាពសង្គម , កសាងហេដ្ឋារចនាសម្ព័ន្ធ , អគ្គិសនី ពោលគឺ ផ្លូវ ភ្លើង មនុស្ស ទឹក និងបច្ចេកវិទ្យា, ក្នុងនោះ មានកម្មវិធីជំនួយសង្គម និងគាំពារសង្គមផ្សេងៗ, ហើយទាក់ទងនឹងកម្មវិធីគាំពារសង្គម គឺមានប្រជាពលរដ្ឋប្រមាណ ៦លាន ៥សែន បានទទួលប្រយោជន៍ពីការចំណាយរបស់រាជរដ្ឋាភិបាល ខ្ទង់ ១០០លានដុល្លារក្នុងមួយឆ្នាំ។ ហើយបើយើងពិនិត្យមើលកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ មុនពេលវិបត្តិកូវីដ-១៩ គឺមិនមែនដោយសារតែនយោបាយគាំពារសង្គមនោះទេ តែគឺជាសមិទ្ធផលកើតចេញពីគោលនយោបាយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ចតុកោណ និងបន្តរហូតដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ចកោណ-ដំណាក់កាលទី១។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ថា គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព, រាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែបន្តរក្សានយោបាយគាំពារសង្គម និងមិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ការជួយតិច ឬច្រើនមិនសំខាន់ទេ សំខាន់តើមានទឹកចិត្តជួយឬអត់? នោះហើយជានយោបាយរាជរដ្ឋាភិបាល តិច ឬច្រើន គឺមិនឱ្យប្រជាពលរដ្ឋរងគ្រោះដោយគ្មានការយកចិត្តទុកដាក់រាជរដ្ឋាភិបាលមនុស្សឡើយ។

ការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ, សេដ្ឋកិច្ចជាតិនឹងមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹងនោះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×