Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប ។

យោងតាមអនុសាសន៍ណែនាំក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ មករា ២០២៤ ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ។

គណៈកម្មការមានតួនាទី និងភារកិច្ចដូចខាងក្រោម÷

ដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ

ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១, តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប

ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប

ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់

រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាល

អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។

គណៈកម្មការមានលេខាធិការដ្ឋានមួយជាសេនាធិការ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងមានសមាសភាពចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធដូចមានចែងក្នុងប្រការ ១ខាងលើ។ លេខាធិការដ្ឋានត្រូវបង្កើតឡើងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×