Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ និងនារីជាសង្សារចេញពីក្លឹបកំសាន្តមួយកន្លែង ត្រូវបានជនសង្ស័យមួយក្រុម ស្ទាក់កាប់ប្លន់យកទូរសព្ទ និងកាបូបលុយ បានសម្រេចនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ជនសង្ស័យមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿង បានធ្វើសកម្មភាពស្ទាក់ប្លន់យកទូរសព្ទនិងកាបូប ពីបុរសជាជនជាតិបរទេសនិងនារីជាសង្សារជនជាតិខ្មែរ ខណៈដែលពួកគេចេញពីក្លឹបកំសាន្តមួយកន្លែង ដើរត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង៣និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០២៤ ចំណុចលើផ្លូវបេតុងក្បែរផ្លូវ១៩៩៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយឃើញ បុរសជនបរទេសម្នាក់ រួមនិងនារីជាសង្សារជនជាតិខ្មែរ បានចេញពីរាំលេងក្នុងក្លឹបកម្សាន្តមួយកន្លែង ហើយពួកគេក៏បានដើត្រឡប់មកផ្ទះវិញ ខណៈពេលដែលពួកគេដើមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់ និងម៉ូតូ២គ្រឿង ជិះតាមមកពីក្រោយរួចធ្វើសកម្មភាព​ គម្រាមប្លន់យកបានទូសព្ទមួយគ្រឿងម៉ាក iphone 13 pro max និងការបូបលុយពីនារីជាសង្សារបានសម្រេច ពេលនោះដែរបុរសជនជាតិបានទៅវាយប្រតាយប្រតប់ ជាមួយជនសង្ស័យរួចស្រែកឆោឡោឲ្យអ្នកជិតខាងជួយ ក៏ត្រូវជនសង្ស័យទាំងនោះកាប់ទៅលើបុរសជនជាតិបរទេស រងរបួស ហើយជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។

គូរបញ្ជាក់ផងដែរថា ក្នុងករណីខាងលើនេះជនបរទេសនិងនារីសង្សារជាជនជាតិខ្មែរ បាត់បង់សម្ភារៈដូចជា iphone 13 promaxមួយគ្រឿង និងកាបូបដៃចំនួនពីររួមទាំងលុយមួយចំនួនផងដែរ។

បន្ទាប់ពីកើតហេតុខាងលើដោយបុរសជាជនបរទេស ត្រូវជនសង្ស័យកាប់បណ្ដាលឲ្យរងរបួសត្រូវបាននារីជាសង្សារ ដឹកយកទៅសង្គ្រោះបន្ទាន់ និងរង់ចាំទៅដាក់ពាក្យបណ្ដឹងពេលក្រោយ ដើម្បីសុំឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមឃាត់ជនសង្ស័យទាំងនោះ មកចាត់ការទៅតាមផ្លូវច្បាប់៕ រ​ក្សាសិទ្ធដោយ ៖ សាមេត

×