ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរ រវាងរថយន្តឡិចស៊ីស 330 ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 2AO.7294 បុកប៉ះជាមួយ រថយន្តកុងតឺន័រ បណ្តាលឲ្យ បុរសម្នាក់ជាអ្នកបើករឡិចស៊ីសបានគៀបជាប់ក្នុងឡាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កើតឡើងនៅចំនុច ចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ក្បែរច្រកចូលផ្លូវល្បឿនលឿន ក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ០៨យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា បុរសដែលរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គង់ រតនា មានទីលំនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បំរើការងារជាមន្ត្រីនៅមណ្ឌលសុខភាពទំនប់រលក ក្នុងស្រុកស្ទឹងហាវ។
ដោយឡែកអ្នកបើកបររថយន្តកុងតឺនឺរមិនទាន់ត្រូវបានស្គាល់ឈ្មោះ និងបំរើការងារអោយ ក្រុមហ៊ុនណានោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីទៅរក្សា ទុកដើម្បីរង់ចាំការដោះស្រាយបន្តទៀត នាពេលក្រោយ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី




