ភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រាលកូនស្រីនៅលើចិញ្ចើមផ្លូវ ខណ:កំពុងដើរស្ពាយស្បោងអេតចាយ បម្រុងយកទៅលក់ឲ្យម៉ូយ ។
ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុងខាងក្រោយផ្សារទំនើបអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ត្រីខាងលើនេះពុំបានបញ្ជាក់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា រូបគាត់មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ហើយប្តីរបស់គាត់កំពុងតែជាប់នៅពន្ធនាគារ។
ស្ត្រីខាងលើនេះបន្ទាប់ពីសម្រាលបានកូនស្រីម្នាក់សម្បុរស ទំងន់ជិត៣គីឡូក្រាម ដោយឃើញស្ថានភាពអាការ:ធ្លាក់ឈាមស្លេកស្លាំងច្រើនពេក សមត្ថកិច្ចមូលដ្ឋាន នៃខណ្ឌចំការមន បានទំនាក់ទំនងទៅកាន់រថយន្តសង្រ្គោះ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយធ្វើការសង្រ្គោះទាំងម្តាយនិងកូនផងដែរ៕រក្សាសិទ្ធដោយ ៖ សួងសាម

