Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃណី​ការ​«​ចូល​មេមត់​»

​នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ភាគ​ទី​២ ដែល​បាន​បោះពុម្ព​ឡើង​ពុទ្ធសាសនបណ្ឌិត្យ​កាលពី​ឆ្នាំ ព​.​ស ២៤៩៤ នោះ បាន​និយាយ​ទៅ​ព្រះរាជ​ពិធីការ​«​ឡើងអ្នកតា​»​ទុក​មក​ថា ព្រះរាជា​ទ្រង់​ធ្វើ​ពិធី​នេះ​គ្រប់​ឆ្នាំ ជាការ​ចាត់ចែង​បុណ្យ​លៀង​«​អ្នកតា​» និង​នៅបាន​ពោល​បន្ដទៀតថា ប្រជាជន​ទូទៅ​ក៏​ធ្វើ​ពិធី​នេះដែរ ដោយ​ហៅថា «​លេង​អារក្ស​»​។​

​ពាក្យ​ថា «​អ្នកតា​» នៅក្នុង​ព្រះរាជ​ពិធី​ចាស់ ហៅ​ពេញ​ពាក្យ​ថា «​អ្នកតា​» ខ្មែរ​សម័យបុរាណ​សរ​សេរ​អក្សរ ត​-​ដ ដូចគ្នា ដូច្នេះ​ពាក្យ​ថា តា ហៅ​ពេញ​តួ​ថា «​ទេ​ពយ​តា​» ឬ «​ទេវតា​»​។​

​ពាក្យ​ថា «​ឡើង​» គឺ​បានន័យថា​ទៅខាង​លើ​, ពីក្រោម​ទៅលើ (​ទីទៃ​ពី​ចុះ​) ឬក៏​ន័យ​ម្យ៉ាង​ទៀតថា ម្ចាស់​នគរ​ចំណុះ​ត្រូវបញ្ជូន សួយ​សា​អាករ​ដល់​នគរ​ជា​ម្ចាស់​អាណាព្យាបាល​របស់ខ្លួន​។ ពាក្យ​ឡើងអ្នកតា​នេះ គឺ​ការថ្វាយ​រាជ​បណ្ដា​ការ​ជំ​ពោះ​ទេវតា គង់​នឹង​បាន​ដល់​គោលការណ៍​ព្រះពុទ្ធសាសនា ដែលថា​ទេវតាព្លី​ក៏​មិនដឹង​!​។​

​ពាក្យ​ថា «​អារក្ស​» ជនជាតិ​ថៃ​ហៅថា ទេពារក្ស គឺជា​ទេវតា​ដែល​រក្សា​របស់​អ្វី​ណាមួយ ដូចជា​រក្សា​ដើមឈើ​ធំ​, រក្សា​ព្រៃឈើ​ធំ​, រក្សា​ព្រៃ ជាដើម​។

​ការធ្វើ​ពិធី​នេះ​ប្រកបដោយ​អ្នក​បញ្ចូល​រូប​ផង អ្នកនោះ​ជា​អ្នក​ដែលមាន​លទ្ធភាព​ពិសេស​ម្យ៉ាង ដែល​អាច​អញ្ជើញ​វិញ្ញាណ​របស់ ទេព​នានា​ឱ្យ​ចូលមកសណ្ឋិត​ក្នុង​ខ្លួន​បាន មាន​សមត្ថភាព​និយាយ​នៅក្នុងនាម​ទេព​បាន នៅពេលដែល​ទេព​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ហើយ​។ នៅពេល​បញ្ចូល​រូបនេះ ច្រើន​មាន​ភ្លេង​លេង​កំដរ​នៅពេលដែល​ចូល​ក៏​លេងភ្លេង​ឱ្យ​រាំ​ឱ្យ​សប្បាយ អស់លោក​ដែល​ចូល​សណ្ឋិត​ក្នុង​រូបនោះ​ច្រើន​ប្រើ​ភាសា​ខ្មែរ​ជំនាន់​ដើម​ច្រើនជាង ជា​រាជ​ស័ព្ទ​ដែល​ពិបាក​ស្ដាប់​យល់ ជា​ស័ព្ទ​ភាសា​ខ្ពស់​ពេក ដូច្នេះ​អ្នក​ដែល​នឹង​និយាយ​ជាមួយ​អស់លោក​នោះ​ត្រូវ​ចេះ​ភាសា​អស់លោក​ផងដែរ ត្រូវ​ចេះ​យល់​អារម្មណ៍​របស់​អស់លោក អស់លោក​ដែល​ចូលមកសណ្ឋិត​គ្រប់​អង្គ​នីមួយៗ​នោះ​ច្រើន​មាន​អារម្មណ៍​ច្របូកច្របល់ ឆាប់​ខឹង​ឆាប់​ជា និយាយស្ដី​បញ្ចើចបញ្ចើ​ក៏​ឆាប់​ជា​វិញ​ងាយ​ណាស់​។​

​នៅក្នុង​ព្រះរាជ​ពិធី​នោះ ព្រះរាជា​ទ្រង់​អនុញ្ញាតឱ្យ​រាជបម្រើ​មក​ធ្វើ​ពិធី​ជាមួយនឹង​រូប​បញ្ជាន់ ព្រះអង្គ​មិន​មក​ប្រថាប់​ជាមួយ​អ្នក បញ្ចូល​រូប​ផ្ទាល់​ព្រះអង្គ ដូច​អ្នកស្រុក អ្នក​ភូម​ឡើយ​។ តាម​អត្ថបទ​និយាយថា អស់លោក​ដែល​មក​ចូល​សណ្ឋិត​មានឈ្មោះ​«​ឃ្លាំងមឿង​» , «​ដំបង​ដែក​», ដែលជា​អ្នកតា ជា​ទេ​ព្រ័​ក្ស​រក្សា​ស្រុកទេស រក្សា​នគរ ប្រហែល​គ្នា​នឹង​ព្រះ​ស្យាម​ទេវា​ធិ​រាជ​របស់ ថៃ​ដែរ​។ នោះ​បណ្ដា​អស់លោក​ជា​ចៅហ្វាយស្រុក ចៅហ្វាយ​ខេត្ដ​ធំ ក៏​លេង​អារក្ស​បួងសួង​ឱ្យ​អ្នកតា​រក្សា​ស្រុកទេស​ឱ្យបាន​សុខ សាន​ត្រាណ​។​

​អស់លោកអ្នក​ដែល​មក​សណ្ឋិត​លើ​រូបនេះ ច្រើន​ចូលចិត្ត​កាំបិត ដាវ ច្បូក ហើយ​ចាប់​កាន់​កាំបិត ដាវ ឡើង​រាំ​រំ​ពើត​រំពើន​ដេញ​ខ្មោច​បិសាច​កាច​សាហាវ ហើយ​ដែល​ស្រដៀងៗ​គ្នា​ទៅនឹង​ការចូល​មេមត់ ចូល​អារក្ស​នៅ​ម្ដុំ​ស្រុក សុ​រិ​ន្ទ្រ​ដែរ​។​

​អំពី​ភ្លេង និង​សាច់ភ្លេង​ដែល​អាន​មើល​ហើយ​នោះ និយាយ​ពី​អាទិទេព ដែល​ស្ថិតនៅលើ​កំពូលភ្នំ​ព្រះ​ភូ​តេ​ស្វរ បរមេ​ស្វរ និង​ព្រះ​ម៉ែ​ឧ​ម៉ា​ទេវី ត្រង់នេះ​ធ្វើឱ្យ​សន្និដ្ឋានបានថា ប្រពៃណី​នេះ ពិធី​កម្មនេះ​ទាក់ទង​ទៅនឹង​សាសនាព្រាហ្មណ៍ ស្មេរ​ខ្លួនឯង​សិក្សា​សាសនា ព្រោះ​ដោយផ្ទាល់​ពី​តម្រា​សាសនា​ប្រៀបធៀប ប៉ុន្ដែ​ក៏​មិនដឹងថា​នៅក្នុង​ឥណ្ឌា​ពិតប្រាកដ វិធី​ជីវិត​របស់​អ្នកស្រុក អ្នកភូមិ​គេ​មាន​ការចូល​អារក្ស​(​មេមត់​) ដែរ ឬក៏​គ្មាន​នោះទេ , តែ​ឃើញ​ជនជាតិ​ដែល​មក​នៅ​ស្រុក​យើង​(​ថៃ​) មាន​មួយចំនួន​ខ្លះ​នោះ​ក៏​ចូល​មេមត់ ខ្លះ​ក៏​គ្មាន ហើយ​ធ្វើ​បែប​ព្រាវៗ ស្រពិចស្រពិល​នៅឡើយ ហើយ​ហាក់ដូចជា​ព្រាហ្មណ៍ ឬ​មិនមែន​ព្រាហ្មណ៍​ក៏​មិនដឹង​។​

​ប៉ុន្ដែ​បើតាម​ការសន្និដ្ឋាន​មើលទៅ គឺថា​គោរពបូជា​គ្រូ ដូចជា​ប្រដាល់ ក៏មាន​ការសំពះ​គ្រូ យីកេ ខោល​ល្ខោន តន្ដ្រី និង​សៃយ្យសាស្ដ្រ​ផ្សេងៗ សុទ្ធសឹងតែ​គោរពបូជា​គ្រូ មានការ​សំពះគ្រូ​ដែរ​។ ជឿជាក់ថា​នេះ​គឺជា​មែកធាង​មួយផ្នែក​របស់ ព្រហ្មញ្ញសាសនា អាច​មិនមែន​គម្ពីរ​ដើម​ជាគោលការណ៍​ទេ តែ​ក៏​ជា​លទ្ធិ​និកាយ​ណាមួយ​ដែល​បាន​បែក​សាខា​ចេញមក​ផងដែរ​៕

លីសា

×