Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចធ្វើការឃាត់ខ្លួន បុរសជនជាតិអាមេរិកម្នាក់ និងបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ

spot_img

ភ្នំពេញ៖ ក្រុមការងារចម្រុះត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI), សន្តិសុខមាតុភូមិ (HSI), អង្គភាពការពារកុមារ (CPU) និងអង្គការក្រៅរដ្ឋាភិបាលនាៗ ដើម្បីដំណើរការស៊ើបអង្កេតស៊ីជម្រៅទៅលើអតចរិត និងសកម្មភាពប្រចាំថ្ងៃរបស់បុរសជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។

លោក Wilfred Willis Holley ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ដែលបានប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួន និងត្រូវបានសមត្ថកិ្ចកម្ពុជាធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាលទ្ធផលនៃការស៊ើបអង្កេត និងការឃ្លាំមើលសកម្មភាពទំនាក់ទំនងជាមួយកុមារ លោក Holley ត្រូវបានសមត្ថកិច្ចធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា។

អង្គភាពការពារកុមារ (CPU) បានលើកឡើងថា “លោក Holley គឺជាហានិភ័យដ៏ធំដល់កុមារ ដូច្នេះខ្ញុំសូមថ្លែងការកោតសរសើរដល់រាល់ស្ថាប័ន្នដែលបានចូលរួមក្នុងការស៊ើបអង្កេតមួយនេះ និងជាពិសេសចំពោះការឆ្លើយតបរហ័សពីរាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបណ្តេញបុគ្គលនេះចេញពីប្រទេសកម្ពុជា។”

ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញអំពីការប្តេជ្ញារបស់ស្ថាប័ន្នពាក់ព័ន្ធទាំងឡាយ ក្នុងកិច្ចការពារកុមារពីបុគ្គដូចជាលោក Holley ជាដើម។ នេះជាសារដ៏សំខាន់មួយផ្ញើរជូនទៅដល់ជនបរទេសទាំងឡាយដែលគិតថាប្រទេសកម្ពុជាមានការអត់ធ្មត់ចំពោះបុគ្គលបែបនេះ “កុំចូលមកប្រទេសកម្ពុជា យើងមិនស្វាគមន៍អ្នកទេ។ យើងនឹងកំណត់អត្តសញ្ញាណរបស់អ្នក និងធ្វើការឆ្លើយតបតាមនីតិវិធីច្បាប់។” នេះជាកិច្ចការដ៏ល្អប្រសើរដោយមន្ត្រីពាក់ព័ន្ធទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×