Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនស្រ្តីអាជីវករអនទ្បាញតាមតេទ្បេក្រាមម្នាក់ ពីបទ ចែកចាយ លក់ជួល នូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ

spot_img

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនស្រ្តីម្នាក់ ជាអាជីវករអនទ្បាញតាមតេទ្បេក្រាម ពីបទ ចែកចាយ លក់ជួល ដាក់តាំង បញ្ចាំង ឫបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ រ៉ន ចំរើន ហៅអាយ៉ា ភេទស្រី អាយុ៣២ ឆ្នាំ មុខរបរ អាជីវករអនទ្បាញតាមតេទ្បេក្រាម អាសយដ្ឋានបច្ចុប្បន្ន ផ្ទះជួលលេខ៥ ភូមិទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ ចែកចាយ លក់ជួល ដាក់តាំង បញ្ចាំង ឫបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកងសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជាបណ្តោះអាសន្ន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×