Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញក្រសួងធនធានទឹក ពិនិត្យស្ថានភាពគោករាក់នៃបាតទន្លេតាមបណ្តោយទន្លេមេគង្គ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុមមន្ត្រីជំនាញ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានចុះពិនិត្យស្ថានភាពទន្លេមេគង្គដែលគោករាក់ និងមានការរាំងស្ទះរំហូរទឹក នៅក្នុងខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ក្រុមមន្ត្រីជំនាញបានពិនិត្យនូវស្ថានភាពគោករាក់នៃបាតទន្លេ និងដុះកោះចំនួន ៦ទីតាំងរួមមាន៖ ទី១)ក្បាលកោះទ្រង់ ស្ថិតក្នុងខេត្តក្រចេះ ទី២)ក្បាលកោះហោលី ស្ថិតក្នុងខេត្តត្បូងឃ្មុំ ទី៣)ក្បាលកោះក្របី ស្ថិតក្នុងខេត្តត្បូងឃ្មុំ ទី៤)ដីដុះនៅត្រើយម្ខាងនៃឃុំពាមកោះស្នា ខេត្តកំពង់ចាម ទី៥)ដីដុះនៅក្បាលកោះសំរោង ក្នុងខេត្តកំពង់ចាម និងទី៦)ដីដុះនៅក្បាលកោះប៉ែន និងកោះថ្មី ក្នុងខេត្តកំពង់ចាម។

បើតាមក្រុមការងារបានឱ្យដឹងថា ការប្រែប្រួលតួទន្លេ ដោយច្រាំងម្ខាងមានការដុះដីបានធ្វើឱ្យចរន្តទឺកមានការផ្លាស់ប្តូរបុកទៅច្រាំងម្ខាងទៀតបណ្តាលឱ្យមានការបាក់ស្រុតច្រាំងជាបន្តបន្ទាប់។ ក្រុមការងារជំនាញនៃក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តតាមដាននិងមានវិធានការដើម្បីកាត់បន្ថយការបាក់ស្រុតច្រាំងក្នុងកម្រិតធ្ងន់ធ្ងរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×