Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកJeep បួងចង្កូតបត់ជ្រុល ទៅបុម៉ូតូឈប់រង់ចាំស្តុប បណ្តាលឲ្យខូចខាត

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកJeepមួយគ្រឿង បួងចង្កូតបត់មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូម៉ាកប៊ីត ជិះដោយនារីពីរនាក់ឈប់រង់ចាំស្តុបចំពីមុខពេញទំហឹង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចអតីតរង្វង់មូលទួលគោកចាស់ លើផ្លូវ ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញនារី២នាក់ ជិះម៉ូតូម៉ាកប៊ីតមួយគ្រឿងងពាក់ផ្លាកលេខ ភ្នំពេញ 1IY-8186 ជិះឌុបគ្នាតាមបណ្តោយផ្លូវ៥៩២ ក្នុងទិសដៅពីលិចមកកើត ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រងចាំស្តុបក្រហម ពេលនោះដែរស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកJeepពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BO-2658 បើកដោយបុរសម្នាក់ចេញពីចំណុចស្ពានអាកាស៥មករា ក្នុងទិសដៅពីត្បូងមកជើងរួចបានបត់ឆ្វេងឆ្លងស្តុប កាត់តាមបណ្តោយផ្លូវ៥៩២ ក៏ជ្រុលចង្កូតបុកម៉ូតូម៉ាកប៊ីតដែលឈប់រង់ចាំស្តុបចំពីមុខពេញទំហឹង បណ្តាលឲ្យដួលខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សខូចខាតតែសម្ភារៈតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ក្រោយពីសម្រួលចប់ ដោយភាគីម្ចាស់រថយន្តព្រមសំណងទៅលើម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img