Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឃាតកម្មជនបរទេសម្នាក់ ត្រូវបានពលរដ្ឋក្នុងភូមិ វាយបណ្តាលឲ្យស្លាប់ក្នុងបន្ទប់

spot_img

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅបន្ទប់ជួល ខណៈពេលជនបរទេសរូបនោះ អង្គុយជក់បារីនៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ។

ករណីខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:00នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែផ្សារសូរិយ៉ាម៉ល លើផ្លូវ៥១ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុដោយមានបុរសជាបងថ្លៃនិងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសរងគ្រោះជាជនបរទេសរូបនោះ បានអង្គុយជក់បារី នៅខាងលើក្នុងក្បែរបន្ទប់ជួលបន្ទាប់មកពុំដឹងថា បុរសជនបរទេសរងគ្រោះរូបនោះ មានរឿងនិងបញ្ហារអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ បន្ទាប់មកទៀតក៏មានស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅមើលនិងសួរនាំបែរជាបុរសជនបរទេសរូបនោះ ទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះ វាយនឹងញញូរឲ្យរបួស ក្រោយមកទៀត ធ្វើឲ្យអ្នកភូមិមានកំហឹងយ៉ាងខ្លាំង ក៏បានព្រួតគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបើកស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ចុះមកដល់រួចយកខ្សែព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុ និងទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យទៅលើសព។ ក្រោយពិនិត្យក៏ដឹកសពទៅតម្កល់ទុកនៅវត្តរង់ចាំទាក់ទងរកសាច់ញាតិតាមក្រោយ៕ រក្សាសិទ្ធដោយ ៖ សាមេត

spot_img