Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់ ត្រូវបានជនដៃដល់មួយក្រុម ប្រដាប់ដោយដាវដេញកាប់ បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា ក្នុងបរិវេណបឹងកក់ត្រូវបានជនដៃដល់មួយក្រុមប្រដាប់ដោយដាវ បានដេញកាប់បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ ត្រូវបានបុរសចិត្តធម៌ម្នាក់ យករថយន្តផ្ទាល់ខ្លួនដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនរួច។

ហេតុតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ ចំណុចក្នុងបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីស្រ្តីម្នាក់ ដែលបានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយឃើញបុរសរងគ្រោះ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-7178 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ទិសដៅពីត្បូងសំដៅមកជើង ខណៈពេលជិះមកដល់ក្បែរចំណុចកើតហេតុ ស្រាប់តែមានឃើញក្មេងទំនើងមួយក្រុម និងជាជនដៃដល់មានគ្នា ចំនួន៦នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយដាវបានជិះប្រដេញពីក្រោយ ជនរងគ្រោះរួចក៏បានដកដាវមកកាប់ប្រហារទៅលើយុវជនរងគ្រោះទាំងពីរនាក់ជាច្រើនដាវ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្រាល ហើយជនបង្កក៏បានបើកម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកក៏មានវត្តមានកម្លាំងអាវុធហត្ថ ចុះមកដល់រួចក៏មានបុរសចិត្តធម៌ម្នាក់ បានបើករថយន្តផ្ទាល់ខ្លួនជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីសង្គ្រោះបន្ទាន់៕ រក្សាសិទ្ធដោយ ៖សាមេត

×