Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណី ហិង្សា ដោយចេតនា វាយសម្លាប់ ជនជាតិទួរគី នៅខណ្ឌដូនពេញ

spot_img

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណី ហិង្សា ដោយចេតនា (វាយ សម្លាប់ ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ១.ឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី ២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ៣. ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស និង៦.ឈ្មោះប៉ាវ គន្ធសុធី ភេទប្រុស។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី។

សូមរំលឹកថា កាលពីវេលាម៉ោង ១២:00នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែផ្សារសូរិយ៉ាម៉ល លើផ្លូវ៥១ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិ ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅបន្ទប់ជួល ខណៈពេលជនបរទេសរូបនោះ អង្គុយជក់បារីនៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ។

បើតាមការបញ្ជាក់ពីស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុដោយមានបុរសជាបងថ្លៃនិងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសរងគ្រោះជាជនបរទេសរូបនោះ បានអង្គុយជក់បារី នៅខាងលើក្នុងក្បែរបន្ទប់ជួលបន្ទាប់មកពុំដឹងថា បុរសជនបរទេសរងគ្រោះរូបនោះ មានរឿងនិងបញ្ហារអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ បន្ទាប់មកទៀតក៏មានស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅមើលនិងសួរនាំបែរជាបុរសជនបរទេសរូបនោះ ទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះ វាយនឹងញញូរឲ្យរបួស ក្រោយមកទៀត ធ្វើឲ្យអ្នកភូមិមានកំហឹងយ៉ាងខ្លាំង ក៏បានព្រួតគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបើកស្រមោល៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×