Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉តូទៅទិញសាច់មាន់ជៀន យកមកហូប ខណ:ត្រឡប់មកផ្ទះវិញ អកុសលរថយន្តកិនស្លាប់ភ្លាមៗ

ភ្នំពេញ ៖ ម្ដាយស្រែកទ្រហូយំឱបសពកូន ខណៈដែលកូនបានជិះម៉ូតូតាមដងផ្លូវបេតុង ក៏រអិលដួល ហើយត្រូវបុរសម្នាក់បើករថយន្តមកពីក្រោយ កិនជនរងគ្រោះបន្ថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវបេតុងទួលពង្រ ជិតផ្សារសំបូរមាស ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

សពជនរងគ្រោះមានឈ្មោះ រុំ រក្សា ភេទប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស មានទីលំនៅឋិតក្នុងភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។

រីឯអ្នកបើកបរមានឈ្មោះ ឡុច ទិត្យណាន ភេទប្រុស អាយុ ៤១ឆ្នាំមុខរបរ អ្នកបើកបររថយន្ត មានទីលំនៅឋិតក្នុងភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1JH-1854 ដោយធ្វើដំណើរតែម្នាក់ឯងតាមបណ្ដោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនល្មម   លុះយុវជនរងគ្រោះជិះមកដល់កន្លែងកើតហេតុ ក៏បានរអិលម៉ូតូដួលលើថ្នល់ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក Toyota Sienna ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង 2B-4491 ធ្វើដំណើរមកពីក្រោយស្របទិសគ្នា រួចកិនយុវជនរងគ្រោះចំពាក់កណ្តាលខ្លួន បណ្ដាលឲ្យស្លាប់។ ភ្លាមៗតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន នឹងបានប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូប្រគល់ ឲ្យកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធដោយ ៖ សួងសាម

×