ដើម្បីគេចផុតពីម្ចាស់បំណុលរបស់ខ្លួន ស្ត្រីអាយុ ៦០ ឆ្នាំ មកពី Wuhan ប្រទេសចិន បានសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សមុខ ដើម្បីប្រែទៅជាស្រីស្អាតមើលទៅដូចនារីមានវ័យ ២០ ឆ្នាំ ប៉ុណ្ណោះ ។
ទោះយ៉ាងណា ប៉ូលីសបានគ្រប់គ្រងលាតត្រដាងការពិតនេះ និងបានចាប់ខ្លួនស្ត្រីរូបនោះ បន្ទាប់រឿងរ៉ាវនេះបានកើតឡើងកន្លះឆ្នាំ ។ ស្ត្រីនោះដែលមានឈ្មោះថា Zhu ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ៤ខែ ។
គេបានដឹងថា Zhu បានជំពាក់លុយគេជាង ៦ លានដុល្លារ ។ បំណុលភាគច្រើនរបស់នាង គឺកើតចេញពីការបើកដំណើរការរោងចក្រកាត់ដែរសម្លៀកបំពាក់ ។ នេះបើតាមសេចក្តីរាយការណ៍ពី Shin Min Daily News ។
នៅដើមឆ្នាំមុននេះ Zhu ត្រូវបានតុលាការបង្គាប់ឲ្យបង់បំណុលរបស់នាង ។ ទោះយ៉ាងណា ស្ត្រីរូបនេះពុំបានធ្វើតាម និងបាត់ខ្លួនដោយពុំអាចរកឃើញនោះទេ ។
ស្ត្រីរូបនេះ ក្រោយមកត្រូវបានរកឃើញថាបានរត់គេចខ្លួនទៅកាន់ទីក្រុង Shenzhen ទីកន្លែងដែលនាងរស់នៅជាមួយជីវិតដ៏ហ៊ឺហាមួយ ។ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយប៉ូលីស Zhu បានអះអាងថា នាងត្រូវបានបំបែកបំបាក់គ្រួសារ និងត្រូវរស់ពឹងផ្អែកទៅលើប្អូនស្រីរបស់នាង សម្រាប់ជំនួយហិរញ្ញវត្ថុ ។
ទោះយ៉ាងណា ប៉ូលីសបានរកឃើញថា Zhu មិនគ្រាន់តែចូលរួមក្លឹបផ្តាច់មុខមួយ ទីកន្លែងដែលបណ្តាសមាជិកត្រូវបានតម្រូវឲ្យបង់ថ្លៃសំបុត្រ ៤០,០០០ ដុល្លារ ប៉ុន្តែ ក៏បានចែករំលែកនៅលើបណ្តាញសង្គម នូវរូបភាពនាងបន្តដំណើរផ្សងព្រេងជាមួយសមាជិកក្លឹបដទៃទៀតផងដែរ ។
Zhu ក៏ត្រូវបានរកឃើញបានទិញរថយន្តជាច្រើនគ្រឿង និងផ្ទេរកម្មសិទ្ធិរួមរបស់ពួកគេ ទៅឲ្យប្អូនស្រីរបស់នាងផងដែរ ។ ប៉ូលីសបានប៉ាន់ប្រមាណថា គ្រាន់តែនៅក្នុងឆ្នាំ២០១៦ ប៉ុណ្ណោះ Zhu បានជួបប្រទះនៅក្នុងការបង់ប្រាក់កម្ចីរហូត ៧៨០,០០០ ដុល្លារ ៕ ឧត្តម (stomp.straitstimes)