ស្ត្រីវ័យក្មេងម្នាក់នៅក្នុងប្រទេសចិន បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈនាងត្រូវបានឃើញដេកស្តូកស្តឹង នៅអែបនឹងចិញ្ចើមផ្លូវ ហើយត្រូវប៉ូលីសអូសគួរឲ្យអាសូរ ដោយពុំមិនថានឹងមានរឿងហេតុអ្វីកើតឡើងមកលើរូបនាងនោះទេ ។
ទោះយ៉ាងណា បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀលថ្ងៃកន្លងទៅនេះ អ្នកបើកបរតាក់ស៊ីម្នាក់ បានខលហៅប៉ូលីសមកអន្តរាគមន៍ បន្ទាប់ពីស្ត្រីអ្នកដំណើរម្នាក់បដិសេធបង់ថ្លៃឈ្នួលជិះរថយន្ត ២៧ យ័ន ។ ហើយបន្ទាប់ពីប៉ូលីសបានមកដល់កន្លែងកើតហេតុ ពួកគេបានរកឃើញថា ស្ត្រីរូបនោះនិយាយស្តាប់គ្នាពុំបាន និងគេសង្ស័យថានាងទំនងជាស្រវឹងស្រា ។
ក្នុងអំឡុងពេលសម្រុះសម្រួល នារីវ័យក្មេងនោះ ស្រាប់តែដាល់អ្នករត់តាក់ស៊ី ប៉ុន្តែ ត្រូវបានប៉ូលីសបញ្ឈប់សកម្មភាពហិង្សារបស់នាងផងដែរ ។ បន្ទាប់ពីធ្វើការបញ្ចុះបញ្ចូល នារីរូបនេះបានយល់ព្រមបង់ថ្លៃឈ្នួលជិះរថយន្ត ២០ យ័ន ។ នៅពេលអ្នករត់តាក់ស៊ីទទួលលុយចាកចេញ នាងក៏ស្ទុះទៅចាប់ច្បាប់រថយន្តរបស់គាត់ និងសូម្បីដាល់ទៅលើប៉ូលីស ។ ពុំត្រឹមតែប៉ុណ្ណឹង នារីខូចរូបនេះ ក៏បានប្រាសខ្លួនដេកផ្ទាំងផ្លូវតាក់ស៊ីទៀតផង ។
ដើម្បីចៀសវាងពីរឿងរ៉ាវចោទប្រកាន់ណាមួយ ប៉ូលីសក៏បានទាក់ទងទៅគ្រួសាររបស់នាង និងសម្រេចអូសនាងឡើងរថយន្តទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីឲ្យនាងស្ងប់ចិត្ត មុនពេលដោះស្រាយរឿងរ៉ាវជាក្រោយ ៕ ចន្ទី