Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្តាយ​រាប់រយ​នាក់​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ទីក្រុង​ម៉ា​នី​ឡា ដើម្បី​គាំទ្រ «​ការ​បំបៅកូន​» ដោយ​ទឹកដោះ​ម្តាយ

​ស្ត្រី​ជា​ម្តាយ​ជនជាតិ​ហ្វីលីពីន​រាប់រយ​នាក់ បាន​ចេញមក​បំបៅកូន​តូចៗ​របស់​ពួកគេ​ក្នុងពេល​ដំណាលគ្នា នៅ​ទី​សារ​ធារ​ណៈ កាលពី​ថ្ងៃអាទិត្យ (០៥ សីហា​) ម្សិលមិញ​នេះ ។ ហើយ​មួយចំនួន​ក្នុងចំណោម​ពួកគេ ក៏បាន​បំបៅកូន​២​នាក់​ក្នុងពេល​តែ​១ នៅក្នុង​ព្រឹត្តិការណ៍​បំបៅកូន​ដ៏​ធំ​គាំទ្រ​ដោយ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការស្លាប់​របស់​កុមារ ។​

​ស្ត្រី​ប្រហែល ១,៥០០ នាក់ ដែល​ក្នុងនោះ​ពួកគេ​មួយចំនួន​បាន​ពាក់អាវ​មកុដ (​សម្រាប់​ពាក់​នៅ​ពី​ធី​រៀបការ​ជាដើម​) និង​អាវយឺត​តម្លៃ​ថ្លៃៗ អង្គុយ​នៅលើ​កម្រាល​ឥដ្ឋ​ដ៏​ធំ នៃ​ពហុកីឡាដ្ឋាន​ក្រុង Manila និង​អនុញ្ញាត​ឲ្យ​កូនតូចៗ​របស់​ពួកគេ​បៅដោះ ទៅតាម​ចង្វាក់​តន្ត្រី ។​

​ស្ត្រី​ម្នាក់​ឈ្មោះ Abergirl Limpjap អាយុ ៣៨ ឆ្នាំ មាន​ផ្ទៃពោះ និង​ជា​អ្នកគ្រប់គ្រង​អចលនទ្រព្យ​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់ ‘Super Mom’ ខណៈ​កំពុង​បំបៅ​ក្មេងប្រុស​២​នាក់​របស់​នាង ម្នាក់​អាយុ ៥ ខែ និង​ម្នាក់ទៀត​អាយុ ១១ ខែ បាន​និយាយថា​៖ «​ការ​បំបៅកូន គឺជា​សេចក្តីស្រលាញ់​មួយ ។ វា​ជាការ​លំបាក​ក៏ពិតមែន ប៉ុន្តែ យើង​ត្រូវធ្វើ​វា​ព្រោះតែ​ក្តី​ស្រលាញ់​» ។​

​អ្នករៀបចំ​កម្មវិធី Rose Padua បាន​ប្រាប់ AFP ថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ គោលបំណង​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​សាធារណជន សម្រាប់​យុទ្ធនាការ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ម្តាយ​កាន់តែច្រើន បន្ត​ប្តូរ​ទៅរក​ទឹកដោះ​ម្តាយ​ពី​រូបមន្ត​ទារក ។​

​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ បានផ្តល់​អនុសាសន៍​ថា កុមារ​នឹង​ទទួលបាន​ទឹកដោះ​ម្តាយ ក្នុងកំឡុងពេល​ដំបូង​នៃ​ការ​សម្រាល និង​ត្រូវបាន​បំបៅ​ដោះ​តែមួយ​មុខ​គត់ ក្នុង​រយៈពេល ៦ ខែ​ដំបូង របស់​ពួកគេ ។​

​ទី​ភ្ញាក់​ងារ​អង្គការសហប្រជាជាតិ​២​រូប បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​កាលពីដើម​ឆ្នាំនេះ​ថា ទោះជា​យ៉ាងណា នៅ​ទូទាំង​ពិភពលោក ទារក​ចំនួន ៣ នាក់ ក្នុងចំណោម ៥ នាក់ មិនត្រូវ​បាន​បំបៅ​ដោះ​ពី​ម្តាយ​ភ្លាមៗ និង​ដាក់​ពួកគេ​ចូលក្នុង​ហានិភ័យ​ស្លាប់ និង​ជំងឺ​ដ៏​ខ្ពស់​មួយ ។​

​កុមារ ២៧ នាក់ ក្នុងចំណោម​រាប់ពាន់នាក់ បាន​ស្លាប់​មុន​អាយុ ៥ ឆ្នាំ នៅក្នុង​ប្រទេស​ហ្វីលីពីន នៅក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោងតាម​ទិ​ន្និ​ន័យ WHO ៕ ចន្ទី (thejakartapost)

×