Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីគ្រូពេទ្យសហគ្រាស

spot_img

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីគ្រូពេទ្យសហគ្រាស ដល់គ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលដែលបម្រើការងារនៅក្នុងគិលានដ្ឋាន ឬបន្ទប់រុំរបួសប្រចាំសហគ្រាស គ្រឹះស្ថាន ក្នុងគោលបំណង ផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះផ្នែក សុវត្ថិភាព និងសុខភាពការងារ និងលើកកម្ពស់សេវាពេទ្យសហគ្រាស ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ជាពិសេសអាចបំពេញបេសកកម្ម និងតួនាទីបានពេញលេញ ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ហានិភ័យការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។

ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកដែរថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣កន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តជំរុញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និង សុខភាពការងារ សំដៅលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ក្នុងនោះរួមទាំង ការជំរុញការអនុវត្តប្រកាសរួមលេខ៣៣០ ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស និងប្រកាសរួមលេខ១៣៩ស្តីពី លក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស។

ទន្ទឹមនេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាការបំពេញបន្ថែមនូវគុណវុឌ្ឍរបស់គ្រូពេទ្យសហគ្រាស និងបំពេញចំណេះដឹងបន្ថែមទាក់ទងនឹងសុវត្ថិភាព និងសុខភាពការងារប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលដែលបម្រើការងារក្នុងគិលានដ្ឋានសហគ្រាស អាចជួបប្រាស្រ័យទាក់ទងគ្នា និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សេវាថែទាំសុខភាព អនាម័យ និងសុវត្ថិភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីគ្រូពេទ្យសហគ្រាស និងបុគ្គលិកសុខាភិបាលនៅ តាមសហគ្រាស គ្រឹះស្ថាន សរុបចំនួន ២០៣នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×