និស្សិតស្រីជនជាតិអាមេរិកម្នាក់ ព្រោះតែចង់ធ្វើឲ្យប្រាកដថា វគ្គបញ្ចប់ការសិក្សារបស់នាង គឺជាថ្ងៃចងចាំពុំអាចបំភ្លេចបានមួយ បានបង្កើតគំនិតដ៏អស្ចារ្យមួយ ចុះថតរូបក្នុងឈុតទទួលសញ្ញាប័ត្រ ជាមួយសត្វក្រពា១ក្បាលប្រវែង ៤ ម៉ែត្រ ធ្វើឲ្យមនុស្សគ្រប់ៗគ្នាស្រៀវសាច់ជួសនាងយ៉ាងខ្លាំង ។
នាង Makenzie Noland អាយុ ២១ ឆ្នាំ ជានិស្សិតមកពីសកលវិទ្យាល័យ Texs A&M ដែលនឹងបញ្ចាប់ការសិក្សានៅថ្ងៃសុក្រ ជាមួយសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រសត្វព្រៃ និងជលផល ។
និស្សិតជាន់ខ្ពស់រូបនេះ បានកំពុងធ្វើកម្មសិក្សានៅមណ្ឌលសង្គ្រោះ Beaumont ដែលជាទីកន្លែងចិញ្ចឹមសត្វក្រពាប្រមាណ ៤៥០ ក្បាល, សត្វក្រពើ និងសត្វល្មូនដទៃទៀត ។
និស្សិតដ៏ក្លាហានរូបនេះបាននិយាយថា សត្វក្រពានេះបានឆ្លើយតបទៅនឹងឈ្មោះរបស់វា និងប្រតិកម្មទៅនឹងសញ្ញាដៃរបស់នាង នៅពេលនាងចូលទៅក្នុងស្រះរបស់វា ដើម្បីឲ្យចំណីវាស៊ី ។
នាងបានប្រាប់ BBC អំពីការសួរសំណួរមួយអំពីការភ័យខ្លាចថា៖ «ខ្ញុំបានចូលទៅក្នុងទឹកជាមួយសត្វរៀងរាល់ថ្ងៃ -វាជាមិត្តភក្តិដ៏ជិតស្និទ្ធមួយរបស់ខ្ញុំនៅទីនោះ!» ។
និស្សិតវ័យ២១ឆ្នាំរូបនេះ បានធំដឹងក្តីនៅ Bellevue, Nebraska ទីកន្លែងដែលនាងប្រទះឃើញសត្វក្រពា នៅក្នុងសួនរបស់អ្នកជិតខាង ពុំមែនជារឿងកើតឡើងចម្លែក ដែលឥឡូវនេះ នាងបានប្រាស្រ័យទាក់ទងជាមួយវារៀងរាល់ថ្ងៃ ។
នាងនិយាយអំពីក្តីស្រលាញ់សត្វព្រៃថា៖ «តាំងពីខ្ញុំនៅក្មេងម្លេះ ខ្ញុំតែងចាប់ពស់ កាន់សត្វផ្សេងៗ, និយាយជាមួយក្មេងៗ និងអប់រំសាធារណជន» ៕ ចន្ទី (BBC)