Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋផ្ទុះកំហឹងដេញគប់រថយន្តកាមកាមរីបាឡែន បើកដោយមន្រ្តីម្នាក់ ស្រវឹងបុកម៉ូតូអូសជិតមួយគីឡូត៍ បណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្រ្តីរាជការ បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជ្រុលបុកម៉ូតូឌ្រីមសង់ ជិះដោយប្តីប្រពន្ធ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តមិនព្រមឈប់ព្យាយាមបើករត់ទាំងម៉ូតូ កិនជាប់ក្រោមរថយន្តទៅមុខជិតមួយគីឡូម៉ែត្រ តែត្រូវពលរដ្ឋជិះប្រដេញយកដុំថ្មគប់កម្ទេចរថយន្តទើបឃាត់បាន។

ហេតុការណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៤ ចំណុចទល់មុខសាលាបឋមសិក្សារជ្រោយចង្វារ លើផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J-7775 ជិះឌុបគ្នាតាមបណ្តោយផ្លូវមាត់ទន្លេទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត បង្កមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AE-6165 បើកដោយបុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីក្នុងស្ថានភាពស្រវឹង ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើងយ៉ាងលឿន ក៏បានរេចង្កូតមកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ចំណែករថយន្តមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់ ទាំងម៉ូតូជាប់នៅខាងក្រោមរថយន្ត រហូតមកដល់ក្រោមស្ពានជ្រោយចង្វារត្រូវពលរដ្ឋឃាត់បាន រួចយកដំថ្មគប់ទៅលើរថយន្ត និងវាយបំបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជំនាញចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកអ្នកបើកបរ សមត្ថកិច្ចបន្តនិតិវិធីចាត់ការទៅតាមផ្លូវច្បាប់៕ រ​ក្សាសិទ្ធដោយ ៖ សា មេត

spot_img