Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យទាំង២ នាក់ទៅតុលាការ ករណីជួញដូរកាំភ្លើងចម្ពាមកែច្នៃប្រើគ្រាប់លោហៈខុសច្បាប់

spot_img

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវលើករណីការជួញដូរកាំភ្លើងចម្ពាមកែច្នៃប្រើគ្រាប់លោហៈខុសច្បាប់ ដែលផ្សព្វផ្សាយលក់តាមរយៈទំព័រហ្វេសបុកឈ្មោះ កាំភ្លើងចំពាមកៅស៊ូ VIP 10។

ដោយមានការអនុញ្ញាត្តពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆែកឆេរទីតាំងរក្សាទុកកាំភ្លើងចំពាមកែច្នៃប្រើគ្រាប់លោហៈចំនួន២ទីតាំង ដែលមានភូមិសាស្រ្តក្នុងខណ្ឌមានជ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀតណាម និងដកហូតបានកាំភ្លើងចំពាមកែច្នៃខុសច្បាប់បានចំនួន២៧២ដើម និងគ្រាប់លោហៈបានមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×