Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើងបុកឡានក្រុង ក្រឡាប់នៅផ្សារបំណក់ បណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួស

spot_img

ខេត្តពោធិ៍សាត់ ៖ មានករណីរថភ្លើង បុកជាកមួយឡានក្រុងដឹកអ្នកដំណើរ បណ្តាលអោយមានអ្នករងរបួសធ្ងន់ស្រាល៤៦នាក់ ។ ហេតុការណ៍នេះ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹដថា ករណីរថភ្លើង បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃសុក្រនេះ បានបណ្ដាលឲ្យមនុស្សសរុបចំនួន៤៦នាក់រងរបួស ក្នុងនោះ៥នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។

លោក បញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងខណៈពេលដែលរថយន្តក្រុងកំពុងធ្វើដំណើរ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងកំពុងបោះពួយមកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិចបុករុញទទឹងរថយន្ត បណ្ដាលឲ្យគាប់ជាប់តែម្ដង ។

លោក បញ្ជាក់បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ស្ថិតក្នុងការស្រាវជ្រាវនៅឡើយ កត្តាសំខាន់យើងជួយជនរងរបួសសិន រង់ចាំអានព័ត៌មានលំអិត ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមណ្ឌលសុខភាពឈើទុំ។

សមត្ថកិច្ចបានអះអាងថា ទាំងអ្នកបើករថយន្ដ និងអ្នកបើករថភ្លើង សុទ្ធតែរងរបួសធ្ងន់បាក់ជើងទាំង២នាក់ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img