Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីសាលាស្រុកកំពង់លែង ២នាក់ ដែលឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

spot_img

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង២នាក់ ពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

មន្ត្រីទាំង២នាក់រួមមាន ឈ្មោះ លឹម ដានីន មន្ត្រីការិយាល័យប្រជាពលរដ្ឋ ស្រុកកំលែង និង ឈ្មោះ ជួន តុំ។ ជនសង្ស័យទាំង២រូប បានឈូសឆាយព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ស្រុកកំពង់លែង។ បច្ចុប្បន្ននេះ មន្ត្រីទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត។

ការឃាត់ខ្លួនមន្ត្រីទាំង២នាក់នេះ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលក្រោមការបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិ ទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិទាំងនេះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×