ករណី ហ្វានពៀនពៀន ត្រូវបានប៉ូលិសចាប់ខ្លួនពីបទគេចពន្ធ ហាក់ដូចជាមិនទាន់បញ្ចប់ គ្រាដែលប្រព័ន្ធផ្សព្វផ្សាយបានបន្តទម្លាយចេញថា នាងបានត្រូវប៉ូលិសចាប់ខ្លួនជាលើកទី ២ នៅប៉េកាំង ថ្ងៃទី ៦ ខែសីហា ប៉ុន្តែគេពុំបញ្ជាក់អំពីមូលហេតុទេ ។
ព័ត៌មាន ហ្វានពៀនពៀន ត្រូវចាប់ខ្លួនលើកទី ២ ។
មុននោះ កាសែត ETToday បានទម្លាយថា នាងត្រូវចាប់ខ្លួន មុននោះ នៅថ្ងៃទី ២៩ ខែកក្កដា ហើយដោះលែង ២ថ្ងៃក្រោយមក ។
ក្រៅពីនោះប្រភពព័ត៌មានក៏ឲ្យដឹងបន្ថែមថា មុននេះ១ខែ ហ្វានពៀនពៀន បានត្រូវចាប់ខ្លួនរួមជាមួយបុគ្គលិក ៥នាក់ នៃ Studio របស់នាងក៏ត្រូវបានបញ្ជូនមកកាន់ ក្រុងប៉េកាំងដែរ ។ អ្នកទាំង ៥ រូបនេះពុំបានជាប់ឃុំខ្លួនទេ ប៉ុន្តែត្រូវបានបញ្ជូនទុកក្នុងសណ្ឋាគារមួយ នៅប៉េកាំង មានអ្នកយាម និងសួរចម្លើយ ហើយបំពាក់កាមេរ៉ា តាមឃ្លាំមើល ២៤ម៉ោង/២៤ម៉ោង ។
ប្រភពក្រៅផ្លូវការក៏ឲ្យដឹងថា ព្រោះតែ Scandal នេះធ្វើឲ្យហ្វានពៀនពៀន បានបាត់ឱកាសជាតួឯកក្នុងរឿងភាពយន្ត ៣ ធ្វើឲ្យមានការខាតបង់មិនតិចទេ ហើយថែមទាំងថា នាងត្រៀមរៀបការនៅខែសីហា … ឆ្នាំនេះទៀតផង ៕ ចន្ទ្រា