Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការការចោទប្រកាន់ជនសង្ស័យ កើត សារ៉ាយ ក្នុងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល

spot_img

រាជធានីភ្នំពេញ៖ នៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ
បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើឈ្មោះ កើត សារ៉ាយ ក្នុងបទល្មើសញុះញង់បង្កឱ្យមានភាពរីកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងករណីមិនរាងចាល។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីកំឡុងខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ ភេទប្រុស អាយុ៣២ឆ្នាំ និង គួកន បានរៀបចំផែនការ អូសទាញប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ និងចេញតតាំង ប្រឆាំងដោយហិង្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយបំផុសឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរត់ភៀសខ្លួន ចូលព្រៃ និងរៀបចំរូបភាពជាការភ័យខ្លាចមកលើអាជ្ញាធរមានសមត្ថកិច្ច និងទុក្ខលំបាកវេទនា បើទោះបីជា អាជ្ញាធរខេត្តព្រះវិហារសុំឱ្យមកសហការដើម្បីជួយប្រជាពលរដ្ឋ ក៏ក្រុមជនសង្ស័យបដិសេធមិនព្រមទទួលយក ជំនួយពីអាជ្ញាធរខេត្តដែរ។ មិនតែប៉ុណ្ណោះក្រុមជនសង្ស័យបានបញ្ជូនរូបភាពទាំងនេះឱ្យបណ្តាញផ្សព្វផ្សាយក្រៅ ប្រទេស ដើម្បីឱ្យសាធារណជនក្នុង និងក្រៅប្រទេស មានការភ័ន្តច្រលំ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និង ចូលរួមប្រឆាំងរាជរដ្ឋាភិបាល។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ កើត សារ៉ាយ បានធ្វើការផ្សាព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ជនសង្ស័យ ដោយបញ្ជាក់ថា ជនសង្ស័យបានដឹកនាំយុវជនសិទ្ធិមនុស្ស ចំនួន៤រូប ចូលទៅជួបប្រជាពលរដ្ឋដែលរត់ចូលក្នុងព្រៃ និងបានធ្វើបទសម្ភាសន៍ប្រជាពលរដ្ឋនៅទីនោះ ថែមទាំងថតពីសកម្មភាពការរស់នៅ ហើយបានធ្វើការអះអាងផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត ក្នុងចេតនាបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

សូមរំលឹកជូនសាធារណជនជ្រាបថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន២,០០០,០០០ (ពីរលាន) រៀល តែទោសនេះត្រូវអនុវត្តដាក់ពន្ធនាគារចំនួន១៤ខែ ទោសសល់ពីនេះត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈសាលក្រមព្រហ្មទណ្ឌលេខ៣៥១៥ “ខ” ចុះថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២១ ម្តងរួចមកហើយ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យឈ្មោះ កើត សារ៉ាយ និង គូកន ពីបទ មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និង បទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×