Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនចូលឆ្នាំចេញឆក់មួយជើង តែមិនបានសម្រេចត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានភ្លាមៗ

spot_img

ភ្នំពេញ ៖​ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង​២២៖២០នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ ចុះល្បាតតាមបណ្តោយផ្លូវ​លេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ក៏ប្រទះឃើញជនសង្ស័យ​​ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាព​ឆក់​ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិអង់គ្លេស)​ ដែលកំពុងជិះកង់បីឥណ្ឌាតែមិនបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបានទាំង៤នាក់ នៅចំណុចស្តុបចូលបឹងកក់​ ផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រួមមាន៖ ១៖ ឈ្មោះ​ ទី​ ឃាងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំ​ ផ្លូវជាតិ6អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(អ្នកបើក) ។ ២៖ ឈ្មោះ​ មុំ​ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាដក​ ទីកន្លែងស្នាក់នៅផ្ទះជួល​ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជនដៃដល់)។ ៣៖ ឈ្មោះ​ មុំ​ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ (បិទគូទ)។ ៤៖ ឈ្មោះ​ ឌីណូ​ មុនិណុល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះ៩២អា ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (បិទគូទ)។

សម្ភារដកហូតមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគី​ និច​ ពណ៌សលាយខៀវ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1IZ-3234 (របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1KM-0661 (របស់ជនសង្ស័យ)។
បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×