Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសថ្នាំញៀនជាង ១៧គីឡូក្រាម​ នៅក្នុងរាជធានីភ្នំពេញ

spot_img

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៧៖២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ០២គោលដៅ៖ គោលដៅទី១ មុខខារ៉ាអូខេធូស៊ីសធើ (Two sister) ​​ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងគោលដៅទី២ បន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងជំនាញឃាត់ខ្លួនជនល្មើស២នាក់ ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងទី២៖ ឈ្មោះ ក្រាយ ស្រីមុំ ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨២។ វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូ ១៩៤ក្រាម, សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) ទម្ងន់១គីឡូ ៣៩៩.៩៦ក្រាម, សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៥៥៤ក្រាម។ សារធាតុញៀនសរុបទម្ងន់ ១៧គីឡូ ១៤៧.៩៦ក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៨៥២.៣១ ក្រាម។

បច្ចុប្បន្នជនល្មើសទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×