Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង

spot_img

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សួស សំណាង(ម៉ក់) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាងរួមមាន ១-ម៉ាស៊ីនភ្លើង ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ២.ម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានផ្លាកលេខ ចំនួន ០១គ្រឿង, ៣.រទេះ រ៉ឺម៉ក ចំនួន០១គ្រឿង ,៤.រិក (ច្រវ៉ាក់)ចំនួន០១ខ្សែ, ៥.ទូរសព្ទម៉ាកOPPO ពណ៌ស្វាយចំនួន០១គ្រឿង។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ទេព ច័ន្ទណា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា ជនរងគ្រោះមានចំការតាង៉ែន ស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បានរៀបចំប្រព័ន្ធទឹក និងមានម៉ាស៊ីនភ្លើង ដើម្បីតភ្លើងសម្រាប់បូមទឹកធ្វើចំការ រហូតនៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្រាប់តែបាត់ម៉ាស៊ីនភ្លើងក្នុងចំការតែម្តង។ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យ នៅចំណុចស្តង់អេតចាយ ស្ថិតនៅភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតបានលួច ម៉ាស៊ីនភ្លើងរបស់ដើមបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×