Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ជនសង្ស័យម្នាក់ករណីហឹង្សាក្នុងគ្រួសារវាយឪពុកម្តាយនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងបង្ករបួសលើនគរបាល២នាក់

spot_img

ស្រុកគិរីវង់ ÷ អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១០នាទី លោកអនុសេនីយ៍ឯក ម៉ៃ ឆាយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្ត ក្រោយមកបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីរលោកមេភូមិព្រាលថាមានករណីហឹង្សាក្នុងគ្រួសារវាយឪពុកម្តាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ក្រោយបានទទួលព័ត៌មានភ្លាមលោកនាយប៉ុស្តិ៍នគរបាល បានខលសុំយោបល់ពីលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក និងមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងក៏បានហៅជនសង្ស័យនោះ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តែត្រូវជនសង្ស័យនោះដកកូនកាំបិតចុងស្រួច ចាក់មកលើសមត្ថកិច្ចយើងភ្លាមនោះ សមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋានតែម្តង ។

ជនសង្ស័យដែលបានប្រើហឹង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស មានឈ្មោះ យ៉ត យឿន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ជនសង្ស័យបានចាក់ទៅលើសមត្ថកិច្ចចំនួន២នាក់ មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះ ម៉ៃ ឆាយ ភេទប្រុស អាយុ៣១ឆ្នាំ ឋាន: នាយប៉ុស្តិ៍រដ្ឋបាលឃុំគិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យរងរបួស ចំចង្កេះផ្នែកខាងឆ្វេង ដេរអស់ចំនួន២ថ្នេរ ។ ២.ឈ្មោះ ព សីហា ភេទប្រុស អាយុ២៣ឆ្នាំ ឋាន: មន្ត្រីប៉ុស្តិ៍រដ្ឋឃុំគិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យរងរបួស ចំកណ្តាលទ្រូងដាច់រលាត់ចេញឈាម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។

spot_img
×