Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សម្នាក់បានស្លាប់ដោយសារគាំងបេះដូងនៅផ្ទះ, កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ ត្រួតពិនិត្យ ឆែកឆេរ នៅផ្ទះបានរកឃើញវត្ថុតាងគ្រឿងញៀន

spot_img

ប៉ោយប៉ែត៖ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថានៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២:០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានទទួលដំណឹងថាមានករណីមនុស្សម្នាក់បានស្លាប់ដោយសារគាំងបេះដូងនៅផ្ទះឈ្មោះ គេ ហៅថា តុ ភេទប្រុស ស្ថិតនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែរមានឈ្មោះឡុង វុទ្ធិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ (ស្លាប់)។

ភ្លាមៗនោះកម្លាំងយើងបានចុះទៅដល់ជាមួយនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅបានធ្វើការត្រួតពិនិត្យ ឆែកឆេរ នៅផ្ទះម្នាក់ដែរឈ្មោះឡុង វុទ្ធិ ភេទប្រុស នោះបានស្លាប់ ក៍បានរកឃើញវត្ថុតាងគ្រឿងញៀនមានដូចជាៈ១.ថ្នាំកញ្ចប់ពណ៌ក្រហមមានរូប (ទំពាំងបាយជូរ) សង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់។ ២.ថ្នាំកញ្ចប់រូបក្រដាសមួយរយដុល្លារ(១០០$) សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់។ ៣. ថ្នាំកញ្ចប់ពណ៌ស្វាយមានរូប(ទំពាំងបាយជូរ) សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់។ ៤. ថ្នាំកញ្ចប់ពណ៌លឿងមានរូប(EXTRAJOSS) សង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់។ ៥.ម្សៅក្រាម ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន០៥កូនថង់តូច។ ៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង។ ៧.ថ្នាំកញ្ចប់ពណ៌សលាយផ្កាឈូកសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់។ ៨.ម្សៅម៉ត់ ស សង្ស័យជាសារធាតុញៀនចំនួន១កំប៉ុង។ ៩. ម្សៅម៉ត់ ស សង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំល្មម។ ១០.ឧបករណ៍សម្រាប់ចូកគ្រឿងញៀនចំនួន២។

រួចហើយកម្លាំងយើងបាននាំខ្លួនក្មេងប្រុសម្នាក់មានឈ្មោះ ថេត ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ។
ដែលបានរស់នៅក្នុងផ្ទះនោះយកមកសួរនាំ ហើយក៍បានដឹងថាថ្នាំញៀនទាំងអស់នោះ គឺជារបស់ មីង ដែលបានរត់គេចខ្លួនបាត់។
ជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×