Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ នឹង​មាន​ភ្លៀង​ជោកជាំ ដោយសារ​ឥទ្ធិពល​កូន​ព្យុះ​

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ពី​ការព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០១៨ នៅ តំបន់​មាត់សមុទ្រ ពិសេស​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​មាន​ភ្លៀង​ជោកជាំ​ច្រើន​ថ្ងៃ​បន្ថែមទៀត ។ នៅលើ​លំហ​សមុទ្រ មាន​ភ្លៀង​-​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​ខ្ពស់ៗ ។ សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ។​

​ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ បាននិងកំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ​។ នៅក្នុង​ប្រព័ន្ធ​សម្ពាធ​ទាប មាន​សម្ពាធ​សកម្ម​មួយ​កំពុងស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ សម្ពាធ​ទាប​ស​កម្មនេះ នឹង​រំកិល​ខ្លួន​ឆ្ពោះ​ទៅរ​កកោះ​ហែ​ណាំ ហើយ​ក្នុង​អំឡុងពេល ៣​ឬ​៤​ថ្ងៃ​ទៀត វា​នឹង​វិវត្ត​ទៅ​ជា​កូន​ព្យុះ ស្ថិតនៅ​ចន្លោះ​កោះ​ហៃណាំ ហុងកុង​។ ក្នុងពេល​ជាមួយគ្នា​នេះ ខ្យល់មូសុង​និរតី នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ តំបន់ឆ្នេរ​ប្រទេស​កម្ពុជា​។​

​យោង​តាម​ការព្យាករណ៍​លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ នៅ​កម្ពុជា មាន​ស្ថានភាព តំបន់​មានត់សមុទ្រ ពិសេស​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ច្រើន​ថ្ងៃ​បន្ថែមទៀត លើ​លំហ​សមុទ្រ មាន​ភ្លៀង​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ​។​តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​ស្ថិត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន រហូត​ដល់​ចុង​សប្តាហ៍​។ បណ្តា​រាជធានី ខេត្ត​ដទៃ​ទៀត អាច​នឹង​មាន​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​។ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការយកចិត្តទុកដាក់​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាយ​នូវ​គ្រោះថ្នាក់ ៕ ដោយ​ ៖​ កូឡាប​

×