ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាង កាណាដា និង UNDP លើកិច្ចព្រមព្រៀងថវិកាជំនួយ លើវិស័យបោសសំអាតមីននៅកម្ពុជា។ រដ្ឋាភិបាលកាណាដា បានប្រកាសបន្ដ ជំនួយគាំទ្រការបោសសំអាតមីន នៅកម្ពុជា ដើម្បីសម្រេចគោលដៅកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។
បើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់អាជ្ញាធរមីន បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤ មករដ្ឋាភិបាលកាណាដា បានចូលរួម វិភាគ ទានប្រមាណ៥០ដុល្លារ លើកកិច្ចការងារបោសសម្អាតមីន និងថវិកាបន្ថែមសម្រាប់ជំនួយជនរងគ្រោះ។ រដ្ឋាភិបាលកាណាដា មានក្ដីរីករាយក្នុងការបន្ដរួមចំណែកលើវិស័យមីន នៅកម្ពុជានេះ។
រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញធ្វើយ៉ាងណាសម្រេចគោលដៅ កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ដោយ បានរួមសហការយ៉ាងរឹងមាំ ជាមួយនឹងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីទទួលបានជោគជ័យលើកិច្ចការនេះ។ ដើម្បីជួយសម្រេចគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥ រដ្ឋាភិបាលកាណាដា បានប្រកាសបន្ដជំនួយគាំទ្រ ការបោសសំអាតមីន នៅកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន បានដកស្រង់សំដីរបស់ លោកស្រី Allison Stewart ភារៈធារីនៃការិយាល័យកិច្ចការ ស្ថានទូតកាណាដា ដោយអ្នកស្រីបានថ្លែងថា ចាប់ពីឆ្នាំ១៩៩៤មក រដ្ឋាភិបាលកាណាដា បានចូលរួមវិភាគទានប្រមាណ៥០លានដុល្លារ លើកកិច្ចការងារបោសសម្អាតមីន និងថវិកាបន្ថែមសម្រាប់ជំនួយជនរងគ្រោះ។ រដ្ឋាភិបាលកាណាដា មានក្ដីរីករាយក្នុងការបន្ដរួមចំណែកលើវិស័យមីន នៅកម្ពុជានេះ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្ដែងការកោតសសើរចំពោះសកម្មភាពមនុស្សធម៌ របស់រដ្ឋាភិបាលកាណាដា ដែលបានបន្ដផ្ដល់នូវការគាំទ្រ លើវិស័យសកម្មភាពកំចាត់មីន នៅកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញធ្វើយ៉ាងណាសម្រេចគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ដោយ បានរួមសហការគ្នាយ៉ាងរឹងមាំជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីទទួលបានជោគជ័យលើកិច្ចការនេះ៕ ដោយ ៖ បញ្ញាស័ក្តិ