Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចទូរសព្ទ

spot_img

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជាតិ ជន ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាតព្រមទាំង ពាក់ព័ន្ធករណី លួចទូរសព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហុង តៃម៉ូ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីវេលាម៉ោង០៥ និង០០នាទីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចយកទូរសព្ទម៉ាក OPPO ចំនួន១គ្រឿងរបស់ជនរងគ្រោះនៅក្នុងបន្ទប់ធ្វើការ។ ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការ ស្រាវជ្រាវ រហូតនៅវេលាម៉ោង០៣ និង០០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានកំណត់មុខសញ្ញរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងចាប់យកវត្ថុតាង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន  និងសួរចម្លើយ ជនសង្ស័យ  បានឆ្លើយសារ ភាពថា  ខ្លួនពិតជាបានលួចទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព  និងមានវត្ថុតាងជាក់ស្តែង  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង  បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យទី២ ៨ ខែមេសា ឆ្នាំ ២០២៤នេះ អនុវត្តតាមនីតិវិធី ។ ចំណែកវត្ថុតាង ទូរសព្ទ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×