រាជធានីភ្នំពេញ ÷ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅតាមតំបន់ខ្លះ សីតុណ្ហភាពបានថយកំដៅ មិនធ្វើឱ្យក្ដៅអន្ទះអន្ទែងដូចកាលពីអំឡុងខែ៣ និងខែ៤ នេះទៀតនោះទេ ហើយនឹងមានភ្លៀងធ្លាក់កក់ខែដោយអន្លើទៀតផង មិនតែប៉ុណ្ណោះ អាចមាន ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
បើតាមការព្យាករណ៍របស់ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ មកលើព្រះរាជាណាចក្រកម្ពុជា មកលើភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ រួមមាន ៖
១- តំបន់វាលទំនាប ៖
- សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៨°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។
២- តំបន់ខ្ពង់រាប ៖
- សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។
៣- តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១៥%។
- រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ, សូមសាធារណជន និងពលរដ្ឋទទួលជ្រាបជាដំណឹងតាមការគួរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN